កីឡា
គូដណ្ដើមខ្សែក្រវាត់ពិភពលោក៖ ៤ចំណុចដែលអាចទទួលជោគជ័យរៀងៗខ្លួន
ការឡើងការពាររបស់ Sam-A Gaiyanghadao ទល់នឹងកីឡាករវ័យក្មេង Prajanchai PK.Saenchai Muaythaigym នៅព្រឹត្តិការណ៍ ONE Super Series គឺជាប្រវត្តិសាស្ត្រថ្មីមួយ។
ម្ចាស់ខ្សែក្រវាត់មួយថៃ ONE Strawweight នឹងជួបមិត្តរួមជាតិនៅព្រឹត្តិការណ៍ ONE: BATTLEGROUND នាថ្ងៃសុក្រទី ៣០ ខែ កក្កដា ស្អែកនេះ ។
ស្ដិតក្នុងវ័យ ៣៧ ឆ្នាំ Sam-A ជាវីរបុរសម្នាក់ក្នុងក្បាច់មួយថៃ។ យ៉ាងណាក្ដី បុរសវ័យ ២៦ ឆ្នាំ Prajanchai គឺជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងចំណោមកីឡាករទាំងឡាយ។ គេជឿថា ឥឡូវដល់ពេលវេលាដ៏សក្ដិសមមួយសម្រាប់ខ្លួន។
មុនពេលការប្រកួតជើងឯកពិភពលោក World Title ផ្សាយផ្ទាល់ពីកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី សូមតាមដានរឿងរ៉ាវ ៤ ចំណុចដែលនាំទៅរកជ័យជម្នះរៀងៗដូចក្រោម៖
#1 Prajanchai ជំនាញប្រដាល់សកល
Prajanchai ត្រូវបានទទួលស្គាល់ច្រើនពីសំណាក់មួយថៃ ប៉ុន្តែពេលនេះ គេកំពុងស្រេកឃ្លានដើម្បីបង្ហាញខ្លួនឲ្យអស្ចារ្យនៅសង្វៀនលំដាប់ពិភពលោក។ គេនឹងប្រើវិធីដើម្បីគាបសង្កត់ច្រើនលើ Sam-A តាមរយៈក្បាច់កណ្ដាប់ដៃដែលរូបគេធ្លាប់ឈ្នះជើងឯកកន្លងមក។
កូនសិស្សមកពីក្លិប PK.Saenchai Muaythaigym មានជំនាញកណ្ដាប់ដៃដូចផ្លេកបន្ទោរ និងកម្លាំងមហាសាល។ បើ Sam-A ប្រហែសឲ្យកណ្ដាប់ដៃចូល នោះច្បាស់ជាពិបាករបស់ Prajanchai មិនខាន។
ដើម្បីទប់ការវាយបកលឿនៗរបស់ម្ចាស់ខ្សែក្រវាត់ តារាឡើងប្រជែងនឹងចូលកៀកដើម្បីកណ្ដាប់ដៃស្ដាំត្រង់មហាទម្ងន់មិនខាន។ គេនឹងរក្សាការប្រើកណ្ដាប់ដៃដើម្បីទប់ទល់នឹងក្បាច់ពិសេសៗ របស់ Sam-A ។ មួយទៀត គេអាចប្រើកណ្ដាប់ដៃញាប់ៗដើម្បីតតាំងនឹងម្ចាស់ខ្សែក្រវាត់។

#2 Sam-A មានក្បាច់វាយបកដ៏អស្ចារ្យ
បើសិន Prajanchai ចូលមិនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE នោះ Sam-A ច្បាស់ជាផ្ដាច់យកហើយ។
ដូចអ្នកគាំទ្របានឃើញរួចមកហើយ ឲ្យតែហ៊ានដើរចូលផ្ដេសផ្ដាស Sam-A ប្រើក្បាច់វាយបកយកឈ្នះគូប្រកួតជារឿយៗ។ Sam-A បានមើលគូប្រកួតច្បាស់ណាស់ ហើយដៃស្ដាំ ឬ ឆ្វេងសុទ្ធតែធ្វើឲ្យគូប្រកួតឈឺចាប់ទាំងអស់។
បែបណាក្ដី បើសិន Prajanchai ចង់គេចពីការវាយបក ហើយចូលកៀក នោះ Sam-A ក៏អាចចូលវ៉ៃជង្គង់បានដែរ ជាទីដែលគេអាចប្រើកែងដើម្បីផ្ដួលគូប្រកួតបាន។
#3 Prajanchai មានក្បាច់ជើងសាហាវ
Prajanchai អាចប្រើក្បាច់ចម្រុះ ជាពិសេសជើងរបស់គេអាចសម្លាប់គូប្រកួតបាន។ គូប្រជែងរូបនេះអាចផ្លាស់ប្ដូរការប្រយុទ្ធគ្រប់ពេលដើម្បីរក្សាជំហររបស់ខ្លួន។

យ៉ាងណាក្ដី ថ្មីៗនេះ គូដណ្ដើមខ្សែក្រវាត់របស់ Sam-A សុទ្ធតែជំនាញជើងដែរប៉ុន្តែ នៅតែដណ្ដើមខ្សែក្រវាត់មិនបាន។ បើ Sam-A ឈរឆ្ងាយបន្តិច Prajanchai អាចប្រើជើងដើម្បីយកឈ្នះបាន។
មិនខុសពីគ្រូបង្វឹករបស់ខ្លួន Saenchai បុរសវ័យ ២៦ ឆ្នាំមានវិធីការពារល្អ, ទាត់ជើងមួយពីរល្អ, ប្រើពេលលឿន, និង បម្លាស់ទីក៏លឿនដែរ។
Prajanchai អាចចាប់ជើងដើម្បីប្រើកណ្ដាប់ដៃ ឬ ចាប់ជើងដើម្បីទាត់ជើងបំបាក់វិញ។ វាពិតជាកក្រើកនៅថ្ងៃសុក្រស្អែកនេះ។

#4 Sam-A មានថាមពល និង ប្រើហ្គង់ទម្ងន់ ៤ អោនបានល្អ
ដោយស្ថិតនៅកម្រិតខ្ពស់នៃក្បាច់ប្រយុទ្ធ Sam-A មានបទពិសោធន៍ច្រើននៅលើសង្វ្រៀនដែលប្រើហ្គង់ប្រភេទក្បាច់គុនចម្រុះ។ កូនសិស្សមកពីក្លិប Evolve បានប្រើហ្គង់ទម្ងន់ ៤ អោនជាច្រើនរួចមកហើយដើម្បីចាក់ឫសក្នុងជ័យជម្នះរបស់ខ្លួន។ ដោយមានកំណត់ត្រារួមបញ្ចប់គូប្រកួតនៅ ONE Super Series (៤) និង ធ្វើឲ្យដៃគូដួលច្រើនដងជាងគេ (៩) ម្ចាស់ខ្សែក្រវាត់ Sam-A នៅតែមានវិធីសាស្ត្រដើម្បីផ្ដួលគូប្រកួតបានល្អ។ ការមានបទពិសោធន៍ច្រើនរបស់ Sam-A ច្បាស់ជាមានផលចំណេញច្រើនជាងតារាទើបមកថ្មីនៅសង្វៀន ONE មិនខាន។ គេមានវិធីដើម្បីទប់ទល់នឹងអ្នកមានកម្ពស់ខ្ពស់ជាងជារឿយៗ។ ម្នាក់ៗសុទ្ធតែជំនាញរៀងៗខ្លួន តើលទ្ធផលនឹងទៅជាយ៉ាងណា?៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ