Connect with us

ព័ត៌មានជាតិ

ពហុកីឡដ្ឋាន​មរតកតេជោ ត្រៀម​ស៊ីហ្គេម ​សង់រួច​រាល់ទាំង​ស្រុង លេច​រូបរាងកាន់តែ​ច្បាស់

បានផុស

នៅ

ពហុកីឡដ្ឋានជាតិមរតកតេជោបាន​សាងសង់​រួច ១០០% ខណៈ​ដែល​កម្ពុជា​នឹង​ប្រើប្រាស់ពហុកីឡដ្ឋានថ្មី​សន្លាង​នេះ ​សម្រាប់ការប្រកួត​ស៊ីហ្គេមឆ្នាំ​​២០២៣ ដែលកម្ពុជា​ធ្វើ​ជា​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​បាន​បញ្ជាក់ថា ខណៈតាមគម្រោងនឹងបញ្ចប់ការសាងសង់នាខែសីហាខាងមុខ តែ​ការងារធំៗមួយចំនួនដែលសេសសល់បានបញ្ចប់​រួចរាល់អស់ហើយ ដូចជាការបំពាក់កៅអីអង្គុយទស្សនា ការក្រាលពីសរត់អត្តពលកម្ម ទីលានបាល់ទាត់ និងការរៀបចំ​អាងទឹក​ព័ទ្ធជុំវិញកីឡដ្ឋាន ការបំពាក់ប្រព័ន្ធភ្លើង ទាំងក្នុង និងក្រៅកីឡដ្ឋាន ការៀបចំប្រព័ន្ធសម្លេង (Sound System) និងការតេស្ដសាកល្បងជាដើម។

លោក វ៉ាត់ ចំរើន បានថ្លែងបន្ត​ថា នៅសល់តែការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្រៅទីធ្លាដូចជា​ការ​សម្អាតតិចតួច​ប៉ុណ្ណោះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ មានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាលបាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម ។

គួរ​បញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​មាន​ទីតាំង​ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាន​សាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា។ ពហុកីឡដ្ឋាននេះ​បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ខណៈ​​កម្ពុជា​នឹង​ប្រើប្រាស់​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​បើកព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម