Connect with us

កីឡា

ហែម ប៉ុច កីឡាករ​ហែល​ទឹក​កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ចាស់​របស់ខ្លួន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ

បានផុស

នៅ

​កីឡាករ​ហែល​ទឹក​កម្ពុជា ហែម ប៉ុច បាន​បញ្ចប់​ការប្រកួត​របស់​ខ្លួន សម្រាប់​វិញ្ញាសា​ហែល ៥០ ម៉ែត្រ នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 202 0) កាលពី​វេលា​ម៉ោង ១៧ ល្ងាច​មិញ​នេះ ដោយ​ឈរ​លេខ​រៀង​ទី​៤ ក្នុង​ស៊េរី​ទី​៤ ដោយ​ប្រើ​ថិរវេលា ២៤.៩១​វិនាទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហែម ប៉ុច បាន​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់ខ្លួន ដែល​ធ្លាប់​ធ្វើបាន​ចុងក្រោយ​លើ​វិញ្ញាសា ៥០ ម៉ែត្រ​សេរី គឺ​ថិរវេលា ២៤និង៩១​វិនាទី​។

ឯតទគ្គ​កម្ម​នេះ ជា​កំណត់ត្រា​ខ្ពស់​បំផុត​សម្រាប់​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក វិញ្ញាសា ហែល ៥០​ម៉ែត្រ​សេរី​បុរស​កន្លងមក ដ្បិត​លោក ហែម គិរី អតីត​កីឡាករ​ហែល​ទឹក​ជម្រើស ជាតិ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​សហព័ន្ធ​ហែល​ទឹក លោក​ធ្លាប់​ធ្វើបាន​ក្នុង​ថិរវេលា ២៦. ៤១ វិនាទី កាលពី​ឆ្នាំ​២០០០ និង​កីឡាករ ហែម ថុ​ន​ពន្លឺ ធ្លាប់​ធ្វើបាន​ក្នុង​ថិរវេលា ២៧និង០៣ វិនាទី កាលពី​ឆ្នាំ​២០០៨។

លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​ឡិច (Telegra m)​ពី​ទីក្រុង​តូ​ក្យូ​ឲ្យ​ដឹងថា ” ហែល​ទឹក ជា​លទ្ធផល​កីឡាករ ហែម ប៉ុច ហែល​ក្នុង​វិញ្ញាសា ៥០​ម សេរី ធ្វើបាន​ថិរវេលា ២៤:៩១ បំបែក​ថិ​រវេលា​ចាស់​ដែល​ធ្វើ​នៅ​ស៊ីហ្គេម​ហ្វីលីពីន ២៤:៩២ ទទួល​បាន​ចំណាត់ លេខ​៤​ក្នុង heat ហើយ​មាន​ចំណាត់ថ្នាក់​រួម​ទី​៥២ ក្នុងចំណោម​កីឡា ៧៣ នាក់ មិនអាច​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ទេ​។​សម្រាប់​កីឡាការិនី​ឃឿន ប៊ុន​ពេជ្រ​មរកត ហែល​ក្នុង​វិញ្ញាសា​៥០​ម សេរី ធ្វើ​បាន​ថិ​ត​វេលា ២៩:៤២ បំបែក​ថិរវេលា​ចាស់ ២៩:៩៩ នៅ​ស៊ី​ហ្គេម ហ្វីលីពីន​ទទួល​បាន​ចំណាត់​លេខ​៣​ក្នុង heat ហើយ​មាន​ចំណាត់ថ្នាក់​រួម​ទី ៦៥ ក្នុងចំណោម ៨១​នាក់ មិនអាច​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ទេ “៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម