Connect with us

កីឡា

លោក វ៉ាត់ ចំរើន បង្ហាញលទ្ធផលប្រសើរក្នុងការចូលរួមប្រកួតក្នុងអូឡាំពិកហ្គេមតូក្យូ

បានផុស

នៅ

លោក វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនជាតិ ពីបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ នៅប្រទេសជប៉ុនជូនជាតិទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីសង្ខេបដែលមានចំនួន៤ចំណុចនោះលោកបញ្ជាក់ថា៖
១. ប្រតិភូកីឡាអូឡាំពិកកម្ពុជាបានបំពេញកាតព្វកិច្ចជាសមាជិកពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យដែលនេះជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។
២. បានពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បានផ្តល់នូវមេរៀន បទពិសោធន៍ថ្មី នៃការរស់នៅតាមគន្លងនៃរបទថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឱ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។
៣.​ កីឡាអូឡាំពិកជាបច្ចេកទេសជំនាញកីឡាយើងនៅឆ្ងាយពីគេ ប៉ុន្តែវេទិកាកីឡាពិភពលោកនេះ មិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួមជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួម គឺការកសាងពិភពលោកមួយល្អប្រសើរ “Build a better world through sports”។
៤. សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខុដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។

ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020 លោកសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅទីបំផុតដល់គ្រប់ការគាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្នាមញញឹមដល់កីឡាករ កីឡាការិនី “ខ្មែរគាំទ្រខ្មែរ ខ្មែរគាំទ្រកីឡាខ្មែរ”៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម