កីឡា
ព្រឹត្តិការណ៍ប្រកួតមួយរាត្រី មានតែនារីសុទ្ធ នៅថ្ងៃទី៣ ខែកញ្ញា
បន្ទាប់ពីពន្យាពេលក្នុងការប្រកួតព្រឹត្តិការណ៍ដែលប្រជុំដោយនារីខ្លាំងៗទាំងអស់ក្នុងមួយរាត្រីដោយសារវិបត្តិកូវីដ-១៩ ឥឡូវនេះស្ថាប័នប្រដាល់ធំបំផុតក្នុងលោក ONE Championship បានប្រកាសកាលបរិច្ឆេទជាថ្មីហើយ។
នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ដែលសុទ្ធតែកីឡាការិនីទាំងអស់មកពីជុំវិញពិភពលោកនឹងធ្វើឲ្យកក្រើកនារាត្រី ONE: EMPOWER។
ក្នុងព្រឹត្តិការណ៍ជាប្រកួតប្រវត្តិសាស្ត្រលើកដំបូងនេះនឹងផ្សាយផ្ទាល់ជុំវិញពិភពលោក។ សម្រាប់គូឯកប្រចាំព្រឹត្តិការណ៍ ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ចិន Xiong Jing Nan ត្រូវដាក់ខ្សែក្រវាត់របស់ខ្លួនឲ្យកីឡាការិនីជើងឯកជឺជីតស៊ូពិភពលោក១៣សម័យរបស់ប្រេស៊ីល Michelle Nicolini ឡើងដណ្ដើម។
អមជាមួយគូឯក ជាការប្រកួតនារីលក្ខណៈឃីកបុកសីង ONE Super Series រវាងកីឡាការិនីលំដាប់ពិភពលោក Anissa Meksen ជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA Atomweight K1 នាង Cristina Morales។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Xiong-Jing-Nan-Tiffany-Teo-Rematch-1920X1280-56-1200x799-1-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Stamp-Fairtex-Alyona-Rassohyna-UNBREAKABLE-III-1920X1280-4-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Michelle-Nicolini-DC-9597-1-1024x683.jpg)
អ្វីដែលកាន់តែពិសេសទៀតនោះ ព្រឹត្តិការណ៍ប្រកួតខ្សែក្រវាត់ និងជាពានរង្វាន់ពិភពលោកដែលអ្នកគាំទ្រទន្ទឹងរង់ចាំយូរ ONE Women’s Atomweight World Grand Prix ទីបំផុតបានមកដល់ហើយសម្រាប់ការប្រកួតគុនចម្រុះវគ្គ១/៤ ឬវគ្គ៨នាក់ដំបូង។
អ្នកលេងគុនចម្រុះលេខ១ក្នុងទម្ងន់ Atomweight កីឡាការិនី Denice Zamboanga ត្រូវជួបនឹងនារីខ្លាំងចំណាត់ថ្នាក់លេខ៥ Seo Hee Ham។ ចំណែកអ្នកឈរចំណាត់ថ្នាក់លេខ២កីឡាការិនីចិន Meng Bo ត្រូវប្រកួតជាមួយអ្នកលេចមុខថ្មី Grace “Thai Kitten” Cleveland ហើយកីឡាការិនីមិនទាន់ស្គាល់បរាជ័យរបស់ជប៉ុន Itsuki Hirata ត្រូវជួបនឹងកីឡាការិនីអាមេរិក Alyse Anderson ហើយអ្នកលេងឈរលេខ៤កីឡាការិនីថៃ Stamp Fairtex ត្រូវជួបដៃគូឈរលេខ៣ Alyona Rassohyna ដែលជាសត្រូវចាស់របស់ខ្លួន។
ខាងក្រោមជាសមាសភាពគូប្រកួតនារីទាំងអស់។
- ម្ចាស់ខ្សែក្រវាត់ Xiong Jing Nan ប្រកួតជាមួយ Michelle Nicolini ដើម្បីខ្សែក្រវាត់ពិភពលោក
- Denice Zamboanga ប្រកួតជាមួយ Seo Hee Ham លក្ខណៈគុនចម្រុះ
- Alyona Rassohyna ប្រកួតជាមួយ Stamp Fairtex លក្ខណៈគុនចម្រុះ
- Meng Bo ប្រកួតជាមួយ Grace Cleveland លក្ខណៈគុនចម្រុះ
- Itsuki Hirata ប្រកួតជាមួយ Alyse Anderson លក្ខណៈគុនចម្រុះ
- Anissa Meksen ប្រកួតជាមួយ Cristina Morales លក្ខណៈឃីកបុកសីង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?