កីឡា
ប៉ែន សុគង់ មិនបានវិលត្រឡប់មកកម្ពុជាវិញទេ ដោយហេតុផលមួយនេះ
គណៈប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទៅចូលរួមប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី០២សីហា២០២១យប់មិញនេះ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនោះ។
ប៉ុន្តែកីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ មិនបានវិលត្រឡប់មកកម្ពុជាវិញឡើយ ដោយគេត្រូវបន្តហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៨ខែ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលបានអូសបន្លាយរហូតដល់ពាក់កណ្ដាលឆ្នាំ២០២២នោះ ។
ប៉ែន សុគង់ បានបញ្ជាក់ពីទីក្រុងតូក្យូតាមរយៈសារអេឡិចត្រូវនិកកាលពីយប់មិញថា រូបគេមិនទាន់បានវិលត្រឡប់មកមាតុភូមិកម្ពុជាជាមួយក្រុមប្រតិភូកីឡាករ កីឡាការិនីកម្ពុជា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មអូឡាំពិកហ្គេមលើកនេះទេ ដោយខ្លួនត្រូវបន្តការហ្វឹកហាត់នៅជប៉ុនរយៈពេល៨ខែបន្ថែមទៀត។
បន្ទាប់ពីធ្វើមិនបានល្អនៅក្នុងការប្រកួតកីឡាអូឡាំពិកនោះ ប៉ែន សុគង់ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម ក៏ដូចជាត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ។


សូមបញ្ជាក់ថា ប៉ែន សុគង់ បានប្រកួតអត្តពលកម្មលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយធ្វើបានក្នុងថិរវេលា១១វិនាទី០២ និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ក្នុងស៊េរី ក្នុងចំណោមកីឡាករ៩នាក់ នៅពហុកីឡដ្ឋានOlympic Stadium កាលពីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១។ ប៉ែន សុគង់ មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបានឡើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុត របស់ពិភពលោករៀងរាល់៤ឆ្នាំម្តងមួយនេះ។ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប៉ែន សុគង់ ធ្លាប់ធ្វើសម្រេចក្នុងថិរវេលា ១០វិនាទី៨៧។
ប៉ែន សុគង់ ការហ្វឹកហាត់បន្តនៅជប៉ុននេះ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តសហការជាមួយក្លិបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ដែលរាល់ការចំណាយលើការហូបចុក-ស្នាក់នៅ និងការធ្វើដំណើរ ក្នុងអម្លុងពេលហ្វឹកហាត់នេះ គឺជាបន្ទុករបស់ក្លិប YUMEOMI RAIផ្តាល់តែម្តង។ សម្រាប់ដំណើរការហ្វឹកហាត់បានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះតទៅរហូតដល់ខែមេសាឆ្នាំ២០២២ មុនពេលដែលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២ ដែលបានពន្យារពេលពីចុងឆ្នាំ២០២១ទៅធ្វើ នាចុងខែមេសាដល់ដើមខែឧសភាឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ