កីឡា
តេក្វាន់ដូ WT បើកការប្រកួត Online 2021 Korean Ambassador`s Cup Taekwondo Competition
ខេមរសហព័ន្ធតេក្វាន់ដូ WT បានបើកការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competition នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ នៅភ្នំពេញ។ ខេមរសហព័ន្ធបានដាក់១២វិញ្ញាសាសម្រាប់ការប្រកួត ក្នុងនោះវិញ្ញាសាសម្តែងមេគុន១០វិញ្ញាសា និងប្រយុទ្ធបច្ចេកទេស២វិញ្ញាសា។
បើតាមការឲ្យដឹងពីមន្ត្រីខេមរសហព័ន្ធតេក្វាន់ដូWT ថា ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ Online 2021 Korean Ambassador`s Cup Taekwondo Competition នេះ សម្រាប់វិញ្ញាសា សម្តែងមេគុន១០ រួមមានវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) និងវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខ្មៅ១ដាន់ )។


ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារី មិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ២ដាន់ឡើង)។ ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា៖វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនីអាចចូលរួមប្រកួតបានតែមួយវិញ្ញាសាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការប្រកួតនេះ ទទួលបានការឯកភាពជាគោលការណ៍ ពីលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ