កីឡា
អូឡាំពិក៖ អត្តពលិកអូស្ត្រាលីបំផ្លាញបន្ទប់សណ្ឋាគារ និងសម្តែងកាយវិការមិនសមរម្យលើយន្តហោះពេលទៅប្រទេសវិញ
អត្តពលិករបស់ប្រទេសអូស្ត្រាលីបានបំផ្លាញគ្រែក្នុងបន្ទប់សណ្ឋាគារភូមិកីឡាអូឡាំពិក និងបានចោះរន្ធមួយនៅលើជញ្ជាំងមុនពេលចាក់ចេញ។ នេះបើតាមគណៈកម្មាធិការអូឡាំពិករបស់ប្រទេសបាននិយាយ។
មន្ត្រីបានបន្ថែមថា អត្តពលិកមួយចំនួនក៏បានបង្ហាញអាកប្បកិរិយាមិនសមរម្យដែលមិនអាចទទួលយកបាននៅលើយន្តហោះនៅពេលពួកគេវិលត្រឡប់ទៅប្រទេសកំណើតវិញ។
ប៉ុន្តែប្រធានក្រុមកីឡាជម្រើសជាតិអូស្ត្រាលីលោក Ian Chesterman បាននិយាយថា គ្មានចំណាត់ការវិន័យណាមួយត្រូវបានធ្វើឡើងទេ នៅពេលអត្តពលិកបានធ្វើការសុំទោសហើយ។ លោកបន្ថែមថា ការបំផ្លាញឲ្យខូចខាតគឺតិចតូច និងថា វាមិនមែនជារឿងលំបាកខ្លាំងដើម្បីបំបែកគ្រែដែលធ្វើពីក្រដាសកាតុងកេសនោះទេ។

ទោះបីជាយ៉ាងណា លោក Chesterman មិនបានបង្ហាញពីឈ្មោះអត្តលិក ឬក៏ប្រភេទកីឡាអ្វីដែលពួកគេប្រកួតដែរ។
ប៉ុន្តែគណៈកម្មាធិការជាតិអូឡាំពិកអូស្ត្រាលីបាននិយាយថា ស្ថាប័នគ្រប់គ្រងជាតិនៃកីឡាបាល់ទាត់ និងសហព័ន្ធកីឡាបាល់ឱបបានកំពុងស៊ើបអង្កេតពីរបាយការណ៍នៃអាកប្បកិរិយាមិនសមហេតុផលនៅលើយន្តហោះមួយទៅកាន់ទីក្រុងស៊ីដនីកាលពីថ្ងៃសុក្រមុន។
លោក Chesterman បាននិយាយថា ៖«មនុស្សវ័យក្មេងខ្លះធ្វើឲ្យមានកំហុស ពួកគេចាកចេញពីបន្ទប់នៅក្នុងលក្ខណៈមួយដែលមិនអាចទទួលយកបាន។ បន្ទប់មិនត្រូវបានគេចោលសំរាម ទោះក្នុងវិធីណាក៏ដោយ»។
«វាជាសៀវភៅមួយក្បាលមានកាលៈទេស ដូចជាមនុស្សក្មេងម្នាក់បង្កើតកំហុស ជំពូកទី២គឺជាមនុស្សវ័យក្មេងល្អម្នាក់ពោរពេញវិប្បដិសារី។ ជំពូកទី៣គឺជាមនុស្សវ័យក្មេងល្អម្នាក់រៀនពីកំហុស និងក្លាយជាមនុស្សល្អ»។
សហព័ន្ធកីឡាបាល់ឱបអូស្ត្រាលីបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន បន្ទាប់ពីមន្ត្រីអូស្ត្រាលីបានប្រាប់ពីអាកប្បកិរិយាមិនអាចទទួលយកបានរបស់កីឡាករបាល់ឱប និងបាល់ទាត់នៅលើយន្តហោះទៅប្រទេសកំណើតពីប្រទេសជប៉ុន។
សហព័ន្ធនិយាយថា ៖«បាល់ឱបអូស្ត្រាលីបានយល់ពីឧបទ្ទវហេតុពាក់ព័ន្ធនឹងកម្មវិធី៧ផ្នែកបុរសរបស់អូស្ត្រាលី បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកអូស្ត្រាលីបានប្រាប់»។
លោក Matt Carroll នាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិអូស្ត្រាលីបាននិយាយថា មិនមានបណ្តឹងផ្លូវការពីក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការហោះហើរនោះទេ ប៉ុន្តែបន្ថែមថា «អាកប្បកិរិយាមិនអាចទទួលយកបានគឺយើងយកចិត្តទុកដាក់»។
លោកថា ៖«វាខកចិត្តយ៉ាងខ្លាំង ប៉ុន្តែទាំងស្ថាប័នគ្រប់គ្រងបាល់ឱប និងបាល់ទាត់បានប្រាប់ខ្ញុំថា អាកប្បកិរិយាបែបនេះពិតជាមិនអាចទទួលយកបានឡើងក្នុងរង្វង់កីឡារបស់ពួកគេ និងបានសុំទោសដោយស្មោះចំពោះគណៈកម្មាធិការអូឡាំពិកអូស្ត្រាលី»។
ក្រុមបាល់ឱបអូស្ត្រាលីដែលមានគ្នា៧នាក់បានឈានដល់វគ្គ១/៤ក្នុងការប្រកួតនៅកីឡាអូឡាំពិកឆ្នាំ២០២០ដោយចាញ់អ្នកឈ្នះហ្វីជី។ ចំណែកក្រុមបាល់ទាត់វិញបានធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ខណៈក្រុមបាល់ទាត់ផ្នែកនារីត្រូវប្រកួតដណ្តើមមេដាយសំរឹទ្ធជាមួយអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក