កីឡា
Saputra ដែលប្រកាសចង់ជួប ចាន់ រតនា គ្រោងផ្តួល Liu Peng ក្នុងទឹកទី១
តារាប្រដាល់គុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបជើងខ្លាំងកម្ពុជា ចាន់ រតនា ដើម្បីសងសឹកឲ្យមិត្តរួមជាតិ ប៉ុន្តែមិនបានជួបដូចបំណងទេដោយរូបគេត្រូវជួបនឹងកីឡាករចិនទៅវិញ។
អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីរូបនេះនឹងត្រូវជួបអ្នកលេងគុនចម្រុះចិន Liu Peng Shuai នៅព្រឹត្តិការណ៍ប្រកួត ONE: BATTLEGROUND II ថ្ងៃសុក្រ ទី១៣ ខែសីហាខាងមុខ។ សម្រាប់ការប៉ះដៃគូថ្មីនេះ Eko Roni Saputra បានឲ្យដឹងថា រូបគេបានត្រៀមល្បិចកលថ្មីដើម្បីផ្តួលជើងខ្លាំងចិនឲ្យបាននៅក្នុងទឹកទី១ឯកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ «ខ្ញុំដឹងហើយថា Liu Peng Shuai មានជំនាញវ៉ៃឈរល្អ ដូច្នេះខ្ញុំត្រូវការប្រុងប្រយ័ត្នចំណុចនេះ។ ខ្ញុំមានក្បាច់ក្រោមល្អ តែខ្ញុំក៏បានផ្តោតលើជំនាញវ៉ៃឈរដែរ»។
Roni បានព្យាយាមសិក្សាពី Liu Peng ដែលលធ្លាប់ប្រកួតឈ្នះមិត្តរួមជាតិឥណ្ឌូណេស៊ី។ «ខ្ញុំគិតថា គាត់នឹងប្រើជង្គង់។ អ្នកពូកែវ៉ៃឈរភាគច្រើនចេះប្រើជង្គង់។ យ៉ាងណា អ្នកពូកែវ៉ៃក្បាច់ឈរប៉ះអ្នកលេងក្បាច់ក្រោមក៏មិនស្រួលដែរ»។ «ខ្ញុំសម្រាប់ការប្រកួតនេះ ខ្ញុំនឹងមិនធ្វេសប្រហែស ឬមើលស្រាលក្បាច់វ៉ៃឈររបស់គាត់ឡើយ តែច្បាស់ណាស់ខ្ញុំនឹងប្រើជំនាញក្រោមរបស់ខ្ញុំ»។ Roni បានបញ្ជាក់។
តារាប្រដាល់ឥណ្ឌូណេស៊ីបានប្រាប់ពីចំណុចល្អពីជំនាញវ៉ៃឈររបស់ខ្លួនថា ៖«និយាយត្រង់ចុះ ឥឡូវនេះ ខ្ញុំទាត់បានល្អជាងមុន។ ខ្ញុំយល់ឃើញថា ខ្ញុំបានអភិវឌ្ឍទម្ងន់ជើងទាត់បានល្អ ពីព្រោះខ្ញុំហាត់នៅក្លឹប Evolve សំបូរអ្នកពូកែទាត់។ តែយ៉ាងណា ខ្ញុំត្រូវការហាត់ឲ្យបានច្រើនថែមទៀត»។

បន្ថែមលើជំនាញក្រោមជាមូលដ្ឋានគ្រឹះ និងកំពុងអភិវឌ្ឍក្បាច់វ៉ៃឈរ Eko Roni Saputra មានបទពិសោធច្រើនពាក់ព័ន្ធនឹងប្រដាល់សកលដែរ។ កីឡាករនិយាយថា ៖«ខ្ញុំមានបទពិសោធន៍ពីប្រដាល់សកល ពីព្រោះខ្ញុំបានហាត់ជាមួយលោកឪពុករបស់ខ្ញុំ»។ «ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកណ្តាប់ដៃវ៉ៃចេញបានល្អ ដូច្នេះខ្ញុំគិតថា ការហាត់សកលកាលពីមុនរបស់ខ្ញុំពិតជាមិនអត់ប្រយោជន៍មែន តែពេលពេលនោះឪពុករបស់ខ្ញុំគ្រាន់តែបង្ហាត់ប្រដាល់សកលស្ម័គ្រចិត្តប៉ុណ្ណោះ»។
ពេលសួរថា តើលោកចង់បញ្ចប់ការប្រកួតជាមួយ Liu ដោយលទ្ធផលបែបណា? កីឡាករឥណ្ឌូណេស៊ីបានឆ្លើយថា ៖«ខ្ញុំមិនចង់ប្រញាប់ពេកទេ។ ខ្ញុំមិនចង់លឿនពេកទេ។ ខ្ញុំនឹងវ៉ៃមួយៗ ហើយផ្តោតលើជំនាញវ៉ៃឈររបស់ខ្ញុំឲ្យបានល្អ»។ «បើមានឱកាស ខ្ញុំនឹងបញ្ចប់ឲ្យបានលឿនជាងការរំពឹងទុក។ និយាយមែន បើឱកាសហុចឲ្យ ខ្ញុំនឹងបញ្ឈប់គាត់ក្នុងទឹកទី១តែម្តង»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ