កីឡា
កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុ ជា បានចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩រួច ហើយ
កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាចំនួន ៤៣០នាក់ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ លើកទី១រួចហើយ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលកីឡាករ-កីឡាការិនីថ្នាលកម្ពុជា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួល បានវ៉ាក់សាំងបង្ការជំងឺដ៏កាចសាហាវនេះ។
ចំពោះកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលវ៉ាក់សាំងដូសទី១ នៅថ្ងៃច័ន្ទនេះ គឺមានចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិ ចំនួន ២៧សហព័ន្ធ។ ចំណែកបុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានចំនួន១១៤នាក់។ ដូច្នេះសរុបការចាក់វ៉ាក់សាំង នៅថ្ងៃទី០៩ ខែសីហានេះ គឺមានចំនួន ៤៣០នាក់ ។


លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ ចូលរួមចាក់វ៉ាក់សាំងខាងលើ បានសម្ដែងនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់កាលមួយដ៏ល្អ ដើម្បីបន្សាំការរស់ នៅ និង ការហ្វឹកហាត់របស់ពួកគេឱ្យកាន់ តែរីកចម្រើន។ កីឡាការិនី នេត ស្រីហេង សមាជិកក្រុមថ្នាលកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា បាននិយាយថា ប្អូនស្រីមានអារម្មណ៍រំភើបរីករាយ ដែលទទួលបានវ៉ាក់សាំង ដើម្បីបង្កើនភាពកក់ក្ដៅក្នុងការហ្វឹកហាត់ត្រៀមការប្រកួតនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
កីឡាការិនីរូបនេះបញ្ជាក់ថា ពីដំបូងពួកយើង មិនសូវមានទំនុកចិត្តក្នុងការហ្វឹក ហាត់ប៉ុន្មានទេ ដោយសារមិនទាន់ទទួលបានវ៉ាក់សាំង ប៉ុន្ដែពេលនេះយើងមាន ទំនុកចិត្តលើខ្លួនឯង ហើយប្ដេជ្ញានឹងខំប្រឹងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្ញុំឲ្យបាន ល្អប្រសើរ ។



ដោយឡែកកីឡាការិនី ជឿន ស្រឡែន សមាជិកក្រុមថ្នាលកីឡាចំបាប់ជម្រើស ជាតិកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ពិតជាត្រេកអរ ដោយសារពីមុនខ្ញុំទៅណាមកណា ខ្ញុំមានអារម្មណ៍ភ័យខ្លាច បារម្ភខ្លាចឆ្លងកូវីដ តែពេលខ្ញុំបានចាក់វ៉ាក់សាំងហើយ ខ្ញុំពិតជាសប្បាយចិត្ត ពិសេសធ្វើឲ្យការហ្វឹកហាត់របស់ខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ មិនសូវមានការភ័យខ្លាចដូចមុន ដើម្បីសម្រួចគោលដៅរបស់ខ្ញុំ គឺការខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣» ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលជាអ្នកសម្រប សម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ និងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា បានបញ្ជាក់ថា នេះជាលើកទី៦ ហើយ ដែលគណៈ កម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួង ការពារជាតិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ។

សូមបញ្ជាក់ថា សរុបយុទ្ធនាការចាក់វ៉ាក់សាំងចំនួន ៦លើក ដែលគណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានសហការគ្នារៀបចំចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ការចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលថ្ងៃនេះ គឺមានចំនួនសរុប ២,៥១៨នាក់៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ