ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ហើយ​ – Kampuchea Thmey Daily
Connect with us

កីឡា

ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ហើយ​

Published

on

​​ព្រឹត្តិការណ៍​ការប្រកួត​កីឡា អត្តពលកម្ម​ជ្រើសរើស​ជើងឯក ​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ពន្យារ​ពេល​អស់ ២​សប្តាហ៍ ដោយសារ​មេរោគ​COVID-19​។​

ការប្រកួត​នេះ រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត ក្រោម​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥ នាក់​ចូលរួម​។

លោក ផៃ សុខ អនុប្រធាន​សហព័ន្ធ​ខ្មែរ​ អត្តពលកម្ម​ស្ម័គ្រ​ចិត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ការប្រកួត​ខាងលើនេះ ​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក់​ មកពី​១៦​រាជធានី​ខេត្ត និង​២ ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួង​ការពារ ជាតិ​កើន​ជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​អត្ត​ព​លិ​ក​ចូល រួម​ច្រើនជាង​កាលពី​ឆ្នាំមុន ដែល​កីឡាករ​- កីឡា ការិនី​អត្តពលកម្ម​មាន​ត្រឹមតែ​ចំនួន​១២៤​នាក់​មកពី​១២​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួង​មហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​។​

លោក​បាន​បន្ត​ថា ការប្រកួត​នេះ​សហព័ន្ធ​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​មុន​ចូល​ទីលាន​ត្រូវ​វាស់​កម្តៅ លាងដៃ​អាល់កុល​យ៉ាង​ត្រឹមត្រូវ និង​រក្សា​គម្លាត​ពីគ្នា​យ៉ាងហោចណាស់​១​ទៅ​២​ម៉ែត្រ​តាម​ការ ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​COVID-19​ឡើយ​។

លោក​អនុប្រធាន​សហព័ន្ធ​បាន​បន្ថែម​ទៀត​ថា ការប្រកួត​ខាង​លើ​នេះ ​សហព័ន្ធ​រៀបចំ​តាម​កម្រិត​អន្តរជាតិ ​ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023 កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​ទទួល​បាន​ផ្លែផ្កា​ល្អជា​ទី​គាប់ចិត្ត ព្រមទាំង​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ជាច្រើន​សំណើ​ឆ្ពោះ​ទៅ SEA GAMES 2023 ឆ្នាំ ២០២៣៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​កីឡា​លើក​ទម្ងន់​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ​២០២០ ប្រព្រឹត្ត​នា​ខែ​មករា ឆ្នាំ​២០២១

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម