Connect with us

កីឡា

អ្នកលេង​គុន​ចម្រុះ​ចិន​និយាយ​យ៉ាងណា​មុន​ប៉ះ អតីត​ម្ចាស់​ខ្សែក្រវាត់ ONE lightweight?

បានផុស

នៅ

​អ្នកលេង​គុន​ចម្រុះ​ចិន “The Warrior” Zhang Lipeng ត្រៀម​រួចជាស្រេច​ក្នុងការ​ប្រកួត​ទម្ងន់ lightweight នៅ​សង្វៀន ONE Championship ទល់នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight កីឡាករ Eduard “Landslide” Folayang នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND II នា​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះទី១៣ ខែសីហា។ បើសិន​រូបគេ​ទទួល​ជ័យជម្នះ​ទល់នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ នោះ​អាច​នាំ​ឲ្យ​រូបគេ​ឆ្ពោះទៅ​ចូលក្នុង​ប្រអប់​ចំណាត់ថ្នាក់​មិន​ខាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Zhang បាន​និយាយ​បែបនេះ ៖«​នេះ​ជាការ​ប្រកួត​លើកដំបូង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ ព្រោះ​វា​ជាការ​ចាប់ផ្ដើម​នៅ​សង្វៀន​កម្រិត​អន្តរជាតិ​។ បើសិន ខ្ញុំ​អាច​ផ្ដួល​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Folayang ក្នុងការ​បង្ហាញខ្លួនរ​បស់​ខ្ញុំ​នៅ ONE Championship នេះ​ជាការ​បង្ហាញ​ទៅកាន់​កីឡាករ​ទម្ងន់ lightweight ថា​កីឡាករ​ចិន Zhang Lipeng កំពុងតែ​ធ្វើដំណើរ​មកហើយ​»​។​

“The Warrior” កំពុងស្ថិត​ក្នុង​តំណែង​ឆ្ពោះទៅរក​ចំណាត់ថ្នាក់​នៅ​សង្វៀន ONE​។ គេ​មាន​កំណត់ត្រា​ប្រកួត​ឈ្នះ ៣០ ដង ចាញ់ ១១ ដង និង​ស្មើ ២ ដង និង​ចាញ់​តែ ២ ដង​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ២៤ ដង​ចុងក្រោយ​។ កូនសិស្ស​មកពី​ក្លិប GP Mixed Martial Arts ស្ថិតក្នុង​ដំណើរ​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​សម្រាប់​ប្រទេស​ខ្លួន​។​

Zhang បាន​រៀបរាប់ថា ៖«​ទោះជា​ការប្រកួត​ស្វែងរក​ចំណាត់ថ្នាក់​លេខ​៥​នៅ​សង្វៀន ONE Championship លំបាក ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា ជំនាញ និង​បទពិសោធន៍​របស់ខ្ញុំ គឺ​ស្ថិតនៅ​កម្រិត​កំពូល​បាន​។ ពេលនេះ​ជា​ពេល​ដ៏​សំខាន់​របស់ខ្ញុំ – មិន​ត្រឹមតែ​កាយសម្បទា និង ស្មារតី​នោះទេ ប៉ុន្តែ​បច្ចេកទេស​របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​មាន​វ័យ ៣១ ឆ្នាំ​ហើយ​ពេលនេះ​។ ខ្ញុំ​គិតថា វ័យ ៣១ ឆ្នាំ គឺ​ពេលវេលា​មាស ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ ព្រោះ​ជា​ពេលវេលា​ដែល​បុរស​នៅ​ពេញកម្លាំង​។ បច្ចេកទេស​របស់​អ្នក​, បទពិសោធន៍​, និង រាងកាយ គឺ​កាន់តែ​ចាស់ទុំ​»​។ «​ដូច្នេះហើយ ដែល​ខ្ញុំ​ជម្រើស​រើស​ចូលរួម​ប្រកួត​នៅ ONE Championship នាពេលនេះ​។ វា​ពិតជា​ការប្រកួតប្រជែង​ខ្ពស់​សម្រាប់​ខ្ញុំ​។ វា​ជា​ឱកាសល្អ ដែល ONE Championship ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ប្រកួតប្រជែង​ខ្លួនឯង​ផង​»​។

Folayang ជា​អតីត​ម្ចាស់​ខ្សែ ក្រវាត់ lightweight ពីរ​សម័យ និង​បានល្អ​ជិត​មួយ​ទសវត្ស​ហើយ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ លើសពីនេះ​បុរស​វ័យ ៣៧ ឆ្នាំ ដែលជា​អ្នកជំនាញ​វូ​ស៊ូ ត្រូវ​ប៉ះ​គូប្រជែង​កម្រិត​ខ្ពស់​មួយទៀត​។ ការ​ប៉ះគ្នា​នេះ​ច្បាស់​ជា​ល្អមើល​មិន​ខាន។​ Zhang បញ្ចេញ​ទស្សនៈ​បែបនេះ​៖ «​ខ្ញុំ​គិតថា Folayang មាន​ជំនាញ​ឈរ​ប្រកួត​ល្អ​។ ព្រោះ​គេ​ធ្លាប់​ប្រកួត​ក្បាច់​វូ​ស៊ូ និង សាន់​ដា​។ រាល់​កណ្ដាប់ដៃ និង​ការ​ទាត់ គឺ​ខ្លាំងណាស់​។ ដើម្បី​តតាំង​ជាមួយ​គេ ខ្ញុំ​ត្រូវ​តៀម​គ្រប់ពេល​»​។

«​ការប្រកួត​ឈរ​របស់ Folayang គឺ​ល្អ​ណាស់​។ ខ្ញុំ​បានឃើញ គេ​បាន​ផ្ដួល​ដៃគូ​ជាច្រើន​ពេល​ខ្ញុំ​បាន​ទស្សនាការ​ប្រកួត [​របស់គេ​]​។ ប៉ុន្តែ [​គេ​ក៏​ល្អ​] សម្រាប់​ការប្រកួត​លើ​ក្តារ​រេញ​ផងដែរ​។ បន្ទាប់ពី​មាន​នរណា​ម្នាក់​ផ្ដួល​រូបគេ គេ​ងើប​លឿន​។ គេ​ប្រើ​វិធី​គ្រប់គ្រង​លើ​គូប្រកួត​លឿនៗ​លើ​ក្តារ​រេញ​»​។

Zhang ជឿថា​ដៃគូ​របស់ខ្លួន​ជា​អ្នកធ្វើ​បានល្អ​គ្រប់ទឹក​ទាំងអស់ តែ​ក៏មាន​ចំណុចខ្សោយ​ខាង​ចំបាប់​ផងដែរ ហើយ តារា​ចិន​ត្រៀម​គ្រប់​ស្នៀត​ដើម្បី​ប៉ះ​កីឡាករ​មកពី​ក្លិប Team Lakay ។

«Folayang មាន​ចំណុចខ្សោយ​លើ​ការប្រកួត​លើ​ក្តារ​រេញ ដូចជា​ការប្រកួត​ជឺ​ជិត​ស៊ូ បើសិន​ប្រៀបធៀប​ទៅនឹង​ក្បាច់​នានា​។ ចំណែក ការប្រកួត​លើ​ក្តារ​រេញ​ជា​ជំនាញ​របស់ខ្ញុំ និង​ចំណុចខ្លាំង​របស់ខ្ញុំ ដូច្នេះ វា​ជា​ចំណុច​សំខាន់​ណាស់​។ ក្នុងការ​ប្រកួត ៥[​លើក​] ចុងក្រោយ គេ​ត្រូវ​បានបញ្ចប់​ឲ្យ​ចុះចាញ់ ៣ លើក​រួចហើយ​។ ប៉ុន្តែ ខ្ញុំ​ឈ្នះ ៤ ក្នុងចំណោម ៥ លើកចុងក្រោយ ហើយ​ខ្ញុំ​បានបញ្ចប់​ដៃគូ​របស់ខ្ញុំ​ឲ្យ​ចុះចាញ់​។ នេះ​ជា​ចំណុច​សំខាន់​នៃ​ការប្រកួត​។ ខ្ញុំ​នឹង​ផ្ដួល​គេ​ឲ្យ​ដួល និង យកឈ្នះ​តែម្ដង​»​។ បាន​ពិពណ៌នា​បែប​ដូច្នេះ​។

Zhang កំពុង​ផ្ដោតអារម្មណ៍​យក​ជោគជ័យ​លើកដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក​។ កីឡាករ​មកពី​ខេត្ត Foshan ដាក់ចិត្ត​ដាក់​កាយ​ដើម្បី​ស្វែងរក​ចំណត់​ថ្នាក់​ល្អ​មួយ និង​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​។ “The Warrior” ដាក់​ផែនការ​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Lightweight World Championship ហើយ​ពេលនេះ គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម