កីឡា
កីឡាចំបាប់កម្ពុជានឹងកាន់តែខ្លាំង ក្រោយពេលគ្រូចំបាប់ជនជាតិអ៊ីរ៉ង់ ជួយបង្វឹកហាត់
លោក Komeil Ghasemi គ្រូបង្វឹកកីឡាចំបាប់ ជនជាតិអ៊ីរ៉ង់ ដែលជាគ្រូជម្រើសជាតិចំបាប់កម្ពុជា ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ បានបង្ហាញខ្លួនដល់ថ្នាក់ដឹកនាំកីឡា។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គ នាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Caesy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសម និងបង្ហាញនូវ វត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជា គឺលោក Komeil Ghasemi គ្រូបង្វឹកកីឡាចំបាប់ ជនជាតិអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមបង្វឹកដល់ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡា របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ ។
ក្នុងនាមអគ្គនាយក នៃអគ្គ នាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមអគ្គលេខាធិការរង គណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ ឯកឧត្តម បានថ្លែងអំណរគុណ ដល់លោកគ្រូបង្វឹក Komeil Ghasemi ដែលបានមកដឹកនាំបង្វឹកដល់ក្រុមកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម និងបន្តទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ។
គួររំឭកថា គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់បានមក ដល់កម្ពុជាជាង៣សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តា ឡីស័ក ១៤ថ្ងៃតាមគោលការណ៍សុខាភិបាល។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក១ថ្ងៃ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ទើបលោក Komeil Ghasemi ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅភោជនីយដ្ឋាន TOPAZ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា។
សូមបញ្ជាក់ថា លោក Komeil Ghasemi គឺជាអតីតម្ចាស់មេដាយមាសអូឡាំពិក២០១២ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ប្រកួតចំបាប់សេរី freestyle wrestling។ លោកមានស្នា ដៃច្រើន ក្នុងវិស័យកីឡាចំបាប់អ៊ីរ៉ង់ ដោយធ្លាប់ឈ្នះ មេដាយមាសអូឡាំពិក ២០១២ ក្នុងប្រភេទទម្ងន់ ១២០គីឡូក្រាម មេដាយសំរឹទ្ធិអូឡាំពិក២០១៦នៅ ទីក្រុងរីយ៉ូប្រទេស ប្រេស៊ីលក្នុង ប្រភេទទម្ងន់ ១២៥ គីឡូក្រាម និងមេដាយសំរឹទ្ធជើងឯកពិភពលោកឆ្នាំ ២០១៤ នៅទីក្រុង Tashkent ក្នុង ប្រភេទទម្ងន់១២៥គីឡូក្រាម។ បន្ថែមពីនោះទៀតលំដាប់ទ្វីបអាស៊ី លោកធ្លាប់ទទួលបានមេដាយមាសជើងឯកអាស៊ីនៅ ទីក្រុង Astana កាលពីឆ្នាំ២០១៤ ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម មេដាយប្រាក់ អាស៊ីកាលពី ឆ្នាំ២០១១ នៅទីក្រុង Tashkent ក្នុង ប្រភេទទម្ងន់ ១២០គីឡូក្រាម និង មេដាយប្រាក់អាស៊ីក្នុងឆ្នាំ២០១៥ នៅទីក្រុងដូហា ក្នុងប្រភេទទម្ងន់ ១២៥គីឡូក្រាម ហើយបច្ចុប្បន្ននេះ លោកមកធ្វើជាគ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម នៅឆ្នាំ២០២២ និងអាចបន្តជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដល់ឆ្នាំ២០២៣ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?