កីឡា
ហេតុផលសំខាន់៥យ៉ាង អ្នកគាំទ្រគួរទស្សនាការប្រកួតនៅ ONE ថ្ងៃសុក្រនេះ
ព្រឹត្តិការណ៍ប្រកួត ONE: BATTLEGROUND ទី២នឹងធ្វើឲ្យកក្រើកសង្វៀនរបស់ប្រទេសសិង្ហបុរីថ្ងៃសុក្រ ទី១៣ ខែសីហា ដែលមានជើងខ្លាំងគុនចម្រុះ៦គូមកអង្រួនសង្វៀនកំដរអ្នកទស្សនាជុំវិញពិភពលោក។
ដើម្បីឲ្យអ្នកគាំទ្រទាក់ចិត្តអ្នកគាំទ្រ និងងាយស្រួលទស្សនា យើងខ្ញុំសូមលើកយកគន្លឹះសំខាន់៥យ៉ាងពីព្រឹត្តិការណ៍ប្រកួត ONE: BATTLEGROUND II។
ទី១៖ អតីតជើងឯកពិភពលោកតាំងចិត្តបិទមាត់អ្នករិះគន់
អតីតជើងឯកគុនចម្រុះពិភពលោកក្នុងទម្ងន់ Lightweight កីឡាករហ្វីលីពីន Eduard Folayang មិនសូវគាប់ប្រសើរឡើងក្នុងការប្រកួតប៉ុន្មានចុងក្រោយនេះពោលគឺ៥ប្រកួត ចាញ់៤ និងឈ្នះតែ១ដងប៉ុណ្ណោះដែលធ្វើឲ្យរិះគន់និយាយមិនចេះចប់ពីសមត្ថភាពរបស់គេ។

យ៉ាងណា នារាត្រីថ្ងៃសុក្រនេះ អ្នកលេងគុនហ្វីលីពីនត្រូវប្រកួតជាមួយជើងខ្លាំងចិន Zhang Lipeng ដែលទើបលេចមុខប្រកួតលើកដំបូងនៅសង្វៀន ONE។
Folayang បានអះអាងថា រូបគេនឹងបង្ហាញអ្វីថ្មីជាក់ច្បាស់ដើម្បីផ្តួលកីឡាករចិន ហើយបិទមាត់អ្នករិះគន់។ យ៉ាងណា ជើងខ្លាំងចិនម្នាក់នេះទើបមកកាន់សង្វៀន ONE លើកដំបូងមែន ប៉ុន្តែបទពិសោធច្រើនជាងគឺធ្លាប់ប្រកួតឈ្នះ៣០ដង និងចាញ់១១ដងប៉ុណ្ណោះ ខណៈកីឡាករហ្វីលីពីនធ្លាប់ប្រកួតឈ្នះ២២ដង និងចាញ់១១ដងដូចគ្នា។
ទី២៖ Zhang បង្ហាញខ្លួនដំបូងពេញដោយមហិច្ឆតាគ្មានដែនកំណត់
ជើងខ្លាំងចិន Zhang មានមហិឆ្ឆតាខ្ពស់ណាស់សម្រាប់ការបោះជំហានចូលសង្វៀនពិភពលោក ONE។ ក្នុងចំណោមជ័យជម្នះ៣០ដងពីអាជីពប្រដាល់៦ឆ្នាំកន្លងទៅនេះ រូបគេបានប្រើក្បាច់ឃ្លេឲ្យដៃគូចុះចាញ់១៧ដង។

ឥឡូវនេះរូបគេរំពឹងប្រើប្រាស់ដើម្បីបទពិសោធក្រាស់ក្រែលរបស់ខ្លួនដើម្បីយកឈ្នះ Folayang ដែលជាអតីតជើងឯកពិភពលោកទម្ងន់ Lightweight ដូច្នេះគោលបំណងធំចុងក្រោយរបស់ខ្លួនគឺឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។ តាមរយៈការប្តេជ្ញានេះច្បាស់ណាស់ថា គូនេះញាក់សាច់ និងទាក់ចិត្តអ្នកគាំទ្រមិនស្ទើរទេ។
ទី៣៖ ជំនួបដណ្តើមចំណាត់ថ្នាក់ទម្ងន់ Strawweight
សម្រាប់តំណែងគូឯករងនេះជាជំនួបតារាគុនចម្រុះដែលប្រជែងគ្នាឡើងទៅកាន់តារាងចំណាត់ថ្នាក់អត្តពលិកក្នុងចំណោមកំពូលទាំង៥ទម្ងន់ strawweight។
អតីតជើងឯកពិភពលោករបស់ប្រេស៊ីល Alex Silva ពិតជាស្តាយណាស់ដែលបាត់បង់ខ្សែក្រវាត់ពិភពលោក ហើយបច្ចុប្បន្ននេះកំពុងឈរលេខ៥ក្នុងទម្តន់នេះ។ រូបគេត្រូវប្រកួតជាមួយកីឡាករចិន Miao Li Tao។ ប្រសិនបើរូបគេចាញ់កីឡាករចិនម្នាក់នេះពិតណាស់ថា រូបគេនឹងធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៥ ហើយកីឡាករចិនឡើងទៅកាន់កៅអីនេះហើយ។
៧ប្រកួតចុងក្រោយរបស់ Silva ធ្វើមិនសូវបានល្អទេគឺឈ្នះ២ និងចាញ់៧ ដូច្នេះរូបគេនឹងមិនឲ្យធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង៥ទេ។ យ៉ាងណា ក៏ជួបកីឡាករចិនម្នាក់នេះក៏មិនងាយស្រួលដែរ។
Miao Li Tao ឆ្លងកាត់បទពិសោធឡើងសង្វៀន៩ដង ក្នុងនោះឈ្នះ៦ និងចាញ់៣។ រូបគេជឿជាក់ថា ខ្លួនមានប្រៀបទាំងល្បឿន និងកម្លាំងស៊ុហ្វលើកីឡាករប្រេស៊ីលដែលចាស់ជាងខ្លួន ។ រូបគេបានតាំងចិត្តបញ្ចប់ដៃគូពាក់កណ្តាលផ្លូវដើម្បីឡើងទៅកាន់កៅអីកំពូលទាំង៥ ពីព្រោះមានតែកីឡាករកំពូលទាំង៥នេះទេដែលមានឱកាសច្រើនក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។
ទី៤៖ តារាឥណ្ឌូណេស៊ី Saputra សម្លឹងឱកាសរក្សាព្យុះភ្លៀង
តាមពិតទៅកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីសងសឹកឲ្យមិត្តរួមជាតិ ប៉ុណ្ណោះកាលៈទេសៈមិនអំណោយផលដោយសារកូវីដ-១៩ រូបគេត្រូវជួបដៃគូថ្មី។

ថ្ងៃសុក្រនេះ Saputra ត្រូវប៉ះកីឡាករចិន Liu Peng Shuai ដែលជាអ្នកលេងគុនចម្រុះមានបទពិសោធច្រើនម្នាក់។ កន្លងមក កីឡាករឥណ្ឌូណេស៊ីម្នាក់នេះលេចធ្លោនៅលើសង្វៀនរហូតក្លាយជាតារាកំពុងរះ ដូច្នេះជើងឯកចំបាប់ឥណ្ឌូណេស៊ីជាច្រើននេះបានប្តេជ្ញាស្វែងរកជ័យជម្នះ៤លើកជាប់គ្នាដែលផ្តួលដៃគូសន្លប់ក្នុងទឹកទី១ទាំងអស់។
ទី៥៖ ខ្លាឃុំខ្មៅវិលត្រឡប់មកកាន់សង្វៀនវិញ
អ្នកលេងគុនចម្រុះដែលមានក្បាច់សម្លាប់ដៃគូដ៏ល្បីល្បាញម្នាក់បានវិលត្រឡប់មកសង្វៀនវិញហើយ។ រហស្សនាមខ្លាឃ្មុំ Alain Ngalani ដែលស្ថិតនៅទីក្រុងហុងកុងល្បីខ្លាំងខាងកណ្តាប់ដៃពិឃាត និងទាត់នាគវាត់កន្ទុយដែលរូបគេបានផ្តួលដៃគូឲ្យដេកស្អាតច្រើនហើយ។
សប្តាហ៍នេះ Ngalani ត្រូវប្រឈមនឹង Thomas Narmo ដែលជាកីឡាករម្នាក់មិនទាន់ស្គាល់បរាជ័យឡើយ។ ជាពិសេសទៀតនោះ Thomas មានកម្ពស់ខ្ពស់ជាងកីឡាករហុងកុងដល់ទៅ២០សង់ទីម៉ែត្រ ដូច្នេះវាពិបាកណាស់សម្រាប់ Ngalani។ យ៉ាងណា ជំនួបទម្ងន់ធ្ងន់នេះគួរឲ្យចាប់អារម្មណ៍ខ្លាំង ពីព្រោះបើកីឡាករណាម្នាក់ធ្វេសប្រហែសតែបន្តិចច្បាស់ជាដេកសន្លប់ស្អាតហើយ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ