កីឡា
រង់ចាំរាប់ខែ ស្រាប់តែជិតដល់ថ្ងៃប្រកួត Errol Spence ប្រកាសដកខ្លួន មិនវាយជាមួយ Pacquiao វិញ
ម្ចាស់ជើងឯកប្រដាល់សកលទម្ងន់ Welterweight កីឡាករ Errol Spence Jr បានដកខ្លួនចេញពីការប្រកួតនាពេលខាងមុខ ជាមួយអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ Welterweight កីឡាករ Manny Pacquiao ដោយសាររបួសភ្នែកខាងឆ្វេង ហើយម្ចាស់ខ្សែក្រវាត់ WBA Welterweight កីឡាករ Yordenis Ugás នឹងត្រូវចូលខ្លួនជំនួស Spence។
Spence និង Pacquiao គ្រោងនឹងប្រកួតនៅថ្ងៃទី ២១ ខែសីហានេះ ក្នុងទីក្រុង ឡាសវេហ្គាស។
Spence បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ ចំពោះការប្រកួតនិងព្រឹត្តិការណ៍នេះ ក៏ប៉ុន្តែ ក្រុមគ្រូពេទ្យបានរកឃើញរបួស នៅភ្នែកខាងឆ្វេងរបស់ខ្ញុំហើយនិយាយថា ខ្ញុំត្រូវការវះកាត់ឲ្យបានលឿនបំផុត និងគ្មានវិធីណាដែលខ្ញុំអាចប្រយុទ្ធទាំងភ្នែករបស់ខ្ញុំ ស្ថិតក្នុងស្ថានភាពបែបនេះបាននោះទេ”។
ដៃគូថ្មីរបស់ Pacquiao គឺកីឡាករ Ugás មានកំណត់ត្រាប្រកួតក្នុងអាជីព៣០ដង ឈ្នះ២៦ដង ចាញ់៤ដង ដោយផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន ១២ដង។
កីឡាកររូបនេះ បានឈ្នះការប្រកួត៣លើកចុងក្រោយ ហើយការចាញ់ចុងក្រោយបំផុតរបស់ខ្លួនគឺនៅខែមីនាឆ្នាំ ២០១៩ ជាមួយកីឡាករ Shawn Porter។ Ugás បានយកឈ្នះកីឡាករ Abel Ramos កាលពីខែកញ្ញាឆ្នាំមុន ក្លាយជាម្ចាស់ខ្សែក្រវាត់ WBA Welterweight៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Athletic
ចុចអាន៖ Pacquiao បង្ហើបពេលវេលាពីការសម្រេចចិត្តឈរឈ្មោះប្រធានាធិបតីហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត