Connect with us

កីឡា

U23​ហុងកុង បានមក​នៅក្នុង​ពូ​ល​K ជា មួយ​កម្ពុជា និង​ជប៉ុន នៃ​វគ្គ​ជម្រុះ AFC U23 Asian Cup 2022

បានផុស

នៅ

ពេលនេះ ក្រុម​U23​ហុងកុង ដែល​ជំនួស​ឲ្យ​ក្រុម​កូរ៉េខាងជើង បាន​មក​នៅក្នុង​ពូ​ល​K ជាមួយ​កម្ពុជា​និង​ជប៉ុន​ហើយ ក្រោយ​ការចាប់​ឆ្នោត​រួច​កាលពី​រសៀល​ថ្ងៃមិញ​នេះ​។

ពិធី​ចាប់ឆ្នោត​ស្វែងរក​ក្រុម​បង្គ្រប់​ពូ​ល K នៃ វគ្គ ជម្រុះ​ពានរង្វាន់ AFC U-23 Asian Cup 2022 បាន បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃទី ១១ ខែ សីហា​នេះ ដោយ លទ្ធផល ក្រុម U23 ហុងកុង ត្រូវបាន​ចាប់ឆ្នោត​ចូល​ពូ​ល ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ កម្ពុជា និង ជប៉ុន​។

ការ​ចាប់​ឆ្នោត​នេះ ធ្វើឡើង​ក្រោយ​ក្រុម U23 កូរ៉េខាងជើង​បាន​ដកខ្លួន កាលពីពេល​ថ្មីៗ ដែល​នាំ​ឲ្យ​បេក្ខភាព​ពូ​ល K សល់​ត្រឹម ២​ក្រុម គឺ​កម្ពុជា និង​ជប៉ុន​។ ដោយហេតុនេះ ដើម្បី​អាច​បន្ដ​ការប្រកួត​ពូ​ល​នេះ​បាន សហព័ន្ធ​កីឡា​បាល់ ទាត់​ទ្វីបអាស៊ី (AFC) ក៏បាន​សម្រេច​ធ្វើការ​ចាប់ឆ្នោត​ពូ​ល G, H, I និង​ពូ​ល J ចំនួន ៨ ក្រុម ដើម្បី​ស្វែងរក​១​ក្រុម មក​បង្គ្រប់​ពូ​ល K ឲ្យ​បាន ៣​ក្រុម​ឡើងវិញ​។​

ចំពោះ ៨​ក្រុម ដែល​ត្រូវបាន​ជ្រើសរើស​ចូលមក​ចាប់ ឆ្នោត​ឡើងវិញ រួមមាន​ពូ​ល G មាន​ចិន និង​ព្រុយ​ណេ​, ពូ​ល H មាន​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន​, ពូ​ល I មាន​មី​យ៉ាន់​ម៉ា និង​ហុងកុង និង​ពូ​ល J មាន​ម៉ាឡេស៊ី និង​ឡាវ​។ ជា​លទ្ធផល​ហុងកុង ដែល​ស្ថិតក្នុង​ពូ​ល I បាន​ចាប់ឆ្នោត​ចូលមក​ពូ​ល K ជាមួយ​កម្ពុជា និង​ជប៉ុន ធ្វើ​ឲ្យ​ពូ​ល I សល់ ៣​ក្រុម ដូចគ្នា គឺមាន​វៀតណាម មី​យ៉ាន់​ម៉ា និង​ឆាយ​នី​ស​តៃប៉ិ​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​អាយុ​ក្រោម ២៣​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​នេះ គ្រោង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​២០២១ ខាងមុខ ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង ឡើងទៅ​ជុំ​ចុងក្រោយ នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ដែល​គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី ០១​ដល់​១៩ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនោះ ពូ​ល K ដែលមាន​បេក្ខភាព​ក្រុម​គោ ព្រៃ​កម្ពុជា នឹង​ប្រកួត​នៅ​ទឹកដី​កណ្ដាល នៃ​ប្រទេស​ជប៉ុន​៕

ដោយ ៖ វិ​សិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម