Connect with us

កីឡា

បែកធ្លាយ សារចុងក្រោយរបស់ Messi និយាយច្បាស់ៗការចាកចេញពី Barcelona ទៅកាន់ PSG

បានផុស

នៅ

កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona ដោយសារតែមានបញ្ហាជាមួយច្បាប់របស់ក្របខណ្ឌអេស្ប៉ាញ La Liga។ ការចាកចេញនេះបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់រាប់លាននាក់ជុំវិញពិភពលោកខូចចិត្តយ៉ាងខ្លាំង ខណៈដែល Messi បានលេងនៅទឹកដី Camp Nou ស្ទើរតែពេញមួយអាជីពរបស់រូបគេទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អ្នកកាសែតអាហ្សង់ទីននាង Veronica Brunati ក៏បានលាតត្រដាងពាក្យពេចន៍មួយចំនួន ដែលត្រូវបានគេគិតថាជាសារ WhatsApp របស់ Messi ទៅកាន់មិត្តរួមក្រុមរបស់រូបគេ មុនពេលចូលរួមហ្វឹកហាត់លើកដំបូងជាមួយក្លិបអ្នកមានបារាំង PSG ។

យោងតាម Twitter របស់អ្នកកាសែតដ៏ស្រស់សោភា បានឲ្យដឹងថា Messi មានគ្រុប WhatsApp ជាមួយមិត្តចាស់នៅ Barcelona ដូចជាខ្សែការពារ Gerard Pique និងអតីតខ្សែបម្រើ Cesc Fabregas ដែលរូបគេបានឆ្លងកាត់សាលា La Masia ដែលជាសាលាយុវជនថ្នាលរបស់ FC Barcelona ។

Messi បានសរសេរថា “ខ្ញុំមិនចង់ចាកចេញទេ យើងមិនអាចធ្វើអ្វីបានទៀតទេ ក្លិបគ្មានលុយទេ ក្លិបស្ថិតនៅក្នុងស្ថានភាពអាក្រក់ ហើយពួកគេមិនអាចបន្តកុងត្រាឲ្យខ្ញុំបានទេ”

ខ្សែប្រយុទ្ធជើងចាស់រូបនេះបានចាកចេញពី Barcelona បន្ទាប់ពីកិច្ចសន្យារបស់គាត់មិនត្រូវបានពង្រីក ដោយសារតែក្លឹបមិនមានលុយបង់ថ្លៃឲ្យគាត់ និងច្បាប់ La Liga ដែលមិនអនុញ្ញាតឲ្យ Messi ស្នាក់នៅក្នុងក្លិប ដោយចំណាយប្រាក់តិចនោះទេ ។

ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លិប PSG កាលពីថ្ងៃអង្គារលើកិច្ចព្រមព្រៀងដោះដូរដោយគ្មានតម្លៃខ្លួន ខណៈកិច្ចព្រមព្រៀងដែលមានតម្លៃពលកម្ម ៦០ លានអឺរ៉ូ (ប្រហែល ៨២.៨ លានដុល្លារ) ត្រូវបានធ្វើឡើងសម្រាប់រយៈពេល ២ រដូវកាល ជាមួយនឹងជម្រើសនៃការបន្តរយៈពេលមួយឆ្នាំទៀត ។

គួររំឭកថា Messi បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមឈុតរបស់ក្លិប Barcelona នៅឆ្នាំ ២០០៤ ហើយកីឡាករអាហ្សង់ទីនកូន ៣ រូបនេះបានឈ្នះជើងឯកលីគអេស្ប៉ាញ ១០ ដង ពានរង្វាន់ Spanish Cup ៧ ដង និង Champions League ៤ ដង ខណៈដែលពានរង្វាន់ Ballon d’or ខ្សែប្រយុទ្ធ Lionel Messi ឈ្នះ ៦ ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ នេះជាមូលហេតុដែល Messi ពាក់អាវលេខ ៣០ នៅ PSG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម