Connect with us

កីឡា

​ធ្វើ​បាន​ល្អ​មែន​កីឡាករ​ចិន ! Zhang ​បាន​យក​ឈ្នះអតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE lightweight ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ​

បានផុស

នៅ

មិន​ធម្មតា​ទេ ! អ្នក​លេង​គុន​ចម្រុះ​ចិន “The Warrior” Zhang Lipeng ​បានយក​ឈ្នះ​ ​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight កីឡាករ Eduard “Landslide” Folayang ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND II ​នា​យប់​​ថ្ងៃ​សុក្រ​​ ទី ១៣ ខែ សីហា ​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​តែ​ស្នូរ​ជួង​ចាប់​ផ្ដើម អ្នកទាំង​ពីរ​​ត្រឹម​​​ប្រើ​ស្នៀត​លៗ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ Folayang ទាត់​ជើង​ក្រោម ហើយ Zhang ​ប្រើ​កណ្ដាប់​ដៃ។  ​ការ​ប្រកួត​បាន ១ នាទី​ Zhang  ​ចូល​ចាប់​ផ្ដួល​វ៉ៃ​ពី​លើ​ឆ្វេង​ផង​ស្ដាំង​ផង និង បន្ត​សំពង​ពី​លើ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ហ្វីលីពីន​ពិបាក​រើ​ណាស់។ ​កីឡាករ​ចិន​​​ខំ​គាប និង​ទប់​មិន​​​ឲ្យ​​កីឡាករ​​ហ្វីលីពីន​រើ​រួច​ទេ។ ទោះ​បី​​រូប​គេ​នៅ​ពីក្រោយ ហើយ​ដង​ខ្លួន​ស្រប​គ្នា ក៏​ Zhang អាច​វ៉ៃ​កណ្ដាប់​ដៃ​បាន​ច្រើន​ដៃ​រហូត​ដល់​ចប់​ទឹក​ដំបូង​ដែរ។ ​​​ក្នុង​ទឹក​ទី១​នេះ Zhang ឈ្នះ​ពិន្ទុ​យ៉ាង​ច្រើន​បាត់​ទៅ​ហើយ។

ទឹក​ទី២ នេះ ​Folayang ក៏​មិន​អាច​ដណ្ដើម​ពិន្ទុ​ច្រើន​ពី​ កីឡាករ​ចិន​ដែរ។ អ្នក​លេង​គុន​ចម្រុះ​ចិន​បាន​​ទាត់​រហ័ស​ចំ​មុខ​​​របស់​កីឡាករ​វ័យ ៣៧ ឆ្នាំ​មួយ​ជើង​ផ្ងាក​ក្រោយ​បន្តិច និង​បាន​ចូល​ប្រើ​កណ្ដាប់​ដៃ​មួយ​ប្រាវ​ហើយ​ដក​ចេញ​វិញ។  បន្ទាប់​មក Zhang ចូល​​ចាប់​បាន​ទៀត និង​បាន​ប្រើ​កណ្ដាប់​ដៃ​មួយ​ចំនួន​មុន​វ៉ៃ​ឈរ​វិញ។  ​ពេល​​នៅ​សល់ ១ នាទី​ចុង​ក្រោយ ពួក​គេ​មិន​ហ៊ាន​វ៉ៃ​​ជិ​ត​គ្នា​នោះ​ឡើយ។

ចូល​ទឹក​កាត់​សេច​ក្ដី ​អ្នក​ទាំង​ពីរ​ប្រយ័ត្ន​រៀង​ៗ​ខ្លួន Folayang ទាត់​ក្រោម​ដដែលហើយ Zhang វ៉ៃ​ចូល​កណ្ដាប់​ដៃ​មួយ​ពីរ​ទៀត។ ​តារា​មក​ពី​​ចិន​បន្ត​ដើរ​ចូល ស្រប​ពេល​តារា​ហ្វីលីពីន ដើរ​ថយ​ក្រោយ​តែ​វ៉ៃ​សង​វិញ​​ដោយ​កណ្ដាប់​ដៃ និង​ទាត់​ជើង​ផង​ដែរ។ ​នៅ​សល់ ៤០ វិនាទី​មុន​ចប់​ការ​ប្រកួត អ្នក​ចំនូល​​ថ្មី​ហក់​ទៅ​ចាប់​នៅ​ពី​លើ និង​ទប់​មិន​ឲ្យ ​តារា​ជើង​ចាស់​​ធ្វើ​អី​ចេញ​ឡើយ។ ​​មុន​​ស្នូ​រ​ជួង​បញ្ចប់​ទឹក Zhang វ៉ៃ​ចូល​បាន​មួយ​ដៃ​ស្ដាំ​ទៀង។ ទីបំផុត Zhang គឺ​ជា​អ្នក​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ប្រកួត ៣ ទឹក​ដ៏​ជក់​ចិត្ត។

ក្រោយ​ចប់​ការ​ប្រកួត Zhang  បាន​ថ្លែង​ថា ៖«​​​ខ្ញុំ​ពិត​ជា​រំភើប ប៉ុន្តែ​ខ្ញុំ​ក៏​អស់​កម្លាំង​ណាស់​ដែរ។ ខ្ញុំ​អត់​បាន​ប្រកួត​រយៈ​ពេល ២ ​ឆ្នាំ​មក​ហើយ។ ​ការ​ប្រកួត​បន្ទាប់ ខ្ញុំ​ជា​អ្នក​គាំទ្រ Shinya Aoki ម្នាក់ ដូច្នេះ​​ខ្ញុំ​សង្ឍឹម​ថា​នឹង​បាន​ប្រកួត​​តតាំង​នឹង​គាត់​ទៅ​ចុះ​នៅ​ថ្ងៃ​មុខ។ ​ខ្ញុំ​នឹង​រង់​ចាំ​អ្នក​នៅ​ទី​នេះ ONE Championship»។

ជា​មួយ​គ្នា​នេះ Folayang ​​អតីត​ម្ចាស់​ខ្សែ ក្រវាត់​ lightweight ពី​រ​​​សម័យ​បាន​​​ប្រាប់​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​គិត​ថា ​ខ្ញុំ​អាច​ស្ដារ​លទ្ធផល​បាន​នៅ​ទឹក​ទី២ និង ទី៣ ប៉ុន្តែ គេ​អាច​គ្រប់​គ្រង​បាន​ល្អ។ ការ​ប្រកួត​មិន​ចប់​ត្រឹម​នេះ​តែ ខ្ញុំ​មិន​ទាន់​បោះ​បង់​ឡើយ។ ​ខ្ញុំ​​នឹង​ខំ​​ហ្វឹកហាត់ និង​ប្រឹង​ថែម​ទៀត​ដើម្បី​​ក្ដី​សុបិន​របស់​ខ្ញុំ។ សូម​អរគុណ​ដល់​គ្រូ​បង្វឹក ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ទាំ​ង​អស់​ដែល​ជួយ​ជ្រោមជ្រែង​រូប​ខ្ញុំ»។

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង Zhang ​​កើន​កំណត់​​​​ត្រា​ឈ្នះ ៣១ ដង ចាញ់ ១១ ដង និង​ស្មើ ២ ដង។  មិន​ទាន់​​​អស់​ត្រឹម​នេះ ​កីឡាកររហស្ស​នាម “The Warrior” ​កំពុង​​​ដាក់​ផែន​ការ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Lightweight World Championship ​​នា​ពេល​ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម