Connect with us

កីឡា

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ នឹងចូលរួម​មហាសន្និបាត​របស់​សហ​ព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF) តាមរយៈ​Zoom

បានផុស

នៅ

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ត្រៀម​មន្ត្រី​៣​រូប​ដើម្បី​ចូលរួម​មហាសន្និបាត​របស់​សហ ព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF) តាមរយៈ Zoom នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​រយៈពេល ៤​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​២៨​រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ​។

លោក សំ សុខ​យី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​មានប្រសាសន៍​តាម​អន​ឡាញ​ថា លោក និង​មន្ត្រី​២​នាក់​ទ​ទៀត​នឹងចូលរួម​មហាសន្និបាត​របស់​សហ​ព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF) តាមរយៈ​Zoom នា​ថ្ងៃទី​២៨ សីហា​ពី​ប្រទេស​កម្ពុជា​ទៅ ដោយសារ​មេ រោគ covid-19 យើង​មិនអាច​ចូលរួម​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​ដោយផ្ទាល់​បានឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​មន្ត្រី​៣​នាក់​រួមមាន​រួប​លោក​ផ្ទាល់ លោក អ៊ិត ហ៊ុន​លី មន្ត្រី​ទំនាក់ទំនង​អន្តរជាតិ និង កញ្ញា ហាន ស្រី​និ​ច រដ្ឋបាល​របស់​សហព័ន្ធ​។ ក្នុងនោះ​សហព័ន្ធ​មាន​គោលបំណង​ឲ្យ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF)​ជួយ​កីឡា​លើក​ទម្ងន់​កម្ពុជា​ផ្នែក​គ្រូបង្វឹក និង​អាជ្ញាកណ្តាល និង​សម្ភារៈ​មួយចំនួន​ពាក់ព័ន្ធ​កីឡា​លើក​ទម្ងន់​។ អ្វីដែល​សំខាន់​នោះ គឺ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEAGAM ES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 202៣ លើក​ទី​៣២ នៅ​កម្ពុជា ហេតុ នេះ ទើប​សហព័ន្ធ​ចង់​ឲ្យ IWF​ជួយ​ផ្នែក​បច្ចេក ទេស​ច្រើនជាង​។ លោក​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF)​ធ្លាប់ជួយ​ឧបត្ថម្ភ​សម្ភារ​មួយចំនួន​ ដែលមាន​តម្លៃ​ចំនួន​៦​ពាន់​ដុល្លារ​ម្តង​ហើយ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម