Connect with us

កីឡា

ខ្លាញី​ឥណ្ឌា​ធ្លាប់​ឈ្នះ នៅ ស្រីពៅ Ritu ចូល​​ប្រកួត​ខ្សែ​ក្រវាត់ Grand Prix ជាថ្មី

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​មួយ​រាត្រី​​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​នារី​សុទ្ធ​ ONE: EMPOWER នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា​ខាង​មុខ​នេះ ​បាន​បង្ហាញ​សមាសភាព​គូ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​មាន​ការ​ពន្យា​ពេល និង​ផ្លាស់​ប្តូរ​តិច​តួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ប្រដាល់​គុន​ចម្រុះ​ឥណ្ឌា​រហស្សនាម​ «ខ្លាញីឥណ្ឌា​» Ritu Phogat ត្រូវ​បាន​ប្រកាស​ចូល​រួម​ប្រកួត​​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix ជា​ថ្មី​។

កាល​ពី​ប៉ុន្មាន​ខែ​​មុន កីឡាការិនី​ចំបាប់​ជម្រើស​ជាតិ​ឥណ្ឌាមិន​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ខ្សែ​ក្រវាត់​នេះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​នាង​បាន​ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាការិនី​ចិន Lin Heqin ដើម្បី​បើក​ផ្លូវ​ឲ្យ​នាង​ចូល​រួមព្រឹត្តិការណ៍​ធំ​ដែល​នាង​ចង់​តាំង​ពី​ដំបូង​មក។

សម្រាប់​ការ​ប្រកួត​ជុំ​ដំបូង​នៃ​៨​នាក់​ចុង​ក្រោយ Ritu Phogat ត្រូវ​ជំនួស​កីឡាការិនី Grace Cleveland ដើម្បី​ជួប​​កីឡាការិនី​ចិន Meng Bo ​ជា​ដៃ​គូ​ចាស់​របស់​នាង​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​។

ថ្វី​បើ​កីឡាការិនី Cleveland មិន​មាន​ឈ្មោះ​ក្នុង​ចំណោម​បេក្ខនារី​៨​រូប​ ប៉ុន្តែ​នាងក៏​មាន​ឈ្មោះ​ប្រកួតក្នុង​ព្រឹត្តិការណ៍​​ ONE: EMPOWER នេះ​ដែរ។ រវាង​នាង និង​ដៃ​គូ អ្នក​ដែល​ឈ្នះ​នឹង​ទទួល​បាន​កៅអី​បម្រុងសម្រាប់​ជំនួស ប្រសិន​បើ​បេក្ខនារី​ណា​ម្នាក់​របួស​ ឬ​ដក​​ខ្លួន​ដោយ​ហេតុ​ចៃដន្យ​ណា​មួយ​ពី​ព្រឹត្តិការណ៍ World Grand Prix។

រហូត​ដល់​ពេល​នេះ កីឡាការិនី​ថៃ-អាមេរិក​ Cleveland នៅ​មិន​ទាន់​ដឹង​នរណា​ជា​ដៃ​គូ​របស់​ខ្លួន​ឡើយ​ដោយ​ត្រូវ​រង់​ចាំ​អ្នក​ឈ្នះ​​រវាង​កីឡាការិនីវៀតណាម​-អាមេរិក Bi Nguyen និង​កីឡាការិនី Jenelyn Olsim នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND III ថ្ងៃ​សុក្រ​ទី​២៧ ខែ​សីហា​ខាង​មុខ​នេះ។

ជា​មួយ​គ្នានេះ អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​ដង​កីឡាការិនីជប៉ុន​ Mei Yamaguchi នឹង​​ប្រកួត​ជា​មួយ​កីឡាការិនី​ប្រេស៊ីល Julie Mezabarba សម្រាប់​​កៅអី​បម្រុង​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ កីឡាការិនី​ហ្វីលីពីន-អាមេរិក​ពូកែ​កណ្តាប់​ដៃ Jackie Buntan វិល​មក​កាន់​សង្វៀន​ទៀត​ហើយ​ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​ជា​លើក​ទី​៣​លើ​ឆាក​ប្រដាល់​ពិភព​លោក​ដោយ​ត្រូវ​ជួប​នឹង​កីឡាការិនី​អាហ្សង់ទីន Daniela Lopez។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​នៅ ONE: EMPOWER

  • ជើង​ឯក​ Xiong Jing Nan vs. Michelle Nicolini (ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក ONE Women’s Strawweight)
  • Denice Zamboanga vs. Seo Hee Ham (ប្រកួត Atomweight World Grand Prix វគ្គ​១/៤)
  • Alyona Rassohyna vs. Stamp Fairtex (ប្រកួត Atomweight World Grand Prix វគ្គ​១/៤)
  • Meng Bo vs. Ritu Phogat (ប្រកួត Atomweight World Grand Prix វគ្គ​១/៤)
  • Itsuki Hirata vs. Alyse Anderson (ប្រកួត Atomweight World Grand Prix វគ្គ​១/៤)
  • Anissa Meksen vs. Cristina Morales (ប្រកួត​ឃីក​បុក​សីង​)
  • Jackie Buntan vs. Daniela Lopez (មួយ​ថៃ)
  • Mei Yamaguchi vs. Julie Mezabarba (ប្រកួត​បម្រុង​​​ Atomweight World Grand Prix)
  • Grace Cleveland vs. Bi Nguyen/Jenelyn Olsim (ប្រកួត​បម្រុង​ Atomweight World Grand Prix)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម