Connect with us

កីឡា

ក្រុម​ខេត្តព្រៃវែង ឡើងឈរ​កំពូល​តារាង​លី​គ​ទី​២ បណ្ដោះអាសន្ន​វិញ​ក្រោយ​ប្រកួត​សង យកឈ្នះ​លើ​ខេត្ត​កំពង់ស្ពឺ​

បានផុស

នៅ

​ពានរង្វាន់​លី​គ​លំដាប់​ទី​២ (Cambodian 2nd League) ឆ្នាំ​២០២០ ដែល​មាន​សមាជិក​ចំនួន​១០​ក្រុម​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ចប់​ការប្រកួត​ក្នុង​សប្ដាហ៍​ទី​៥​ពេញលេញ​ហើយ ខណៈ​ក្រុម​ខេត្ត​ព្រៃវែង បាន​ឡើងឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន ទោះបី​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុមបាល់ទាត់​យុវជន​កង​យោធពល​ខេមរភូមិន្ទ ​(TIFFI Army U21)​ខណៈ​ក្រុម​ទាំង​២​មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​ ទាល់តែសោះ​ដូចគ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមពិត​ដោយ​កម្មវិធី​ប្រកួត​លី​គ​ទី​២ ជាន់គ្នា​នឹង​ថ្ងៃ​ប្រកួត​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្រុម​ព្រៃវែង ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន ទើប​កម្មវិធី​ប្រកួត​រវាង​ក្រុម​ព្រៃវែង ជួប​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​សម្រេច​លើក​ពេល​ប្រកួត​បណ្ដោះអាសន្ន​សិន ខណៈ​៤​គូ​ផ្សេងទៀត​ បាន​បញ្ចប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៥​រួចរាល់​អស់ហើយ​។​

​ប្រកួត​សង​រវាង​ក្រុម​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំឡើង​នៅ​វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លើ​ទីលាន​កីឡដ្ឋាន​វិទ្យាល័យ​ខេត្ត​កំពង់ស្ពឺ​។ ជា​លទ្ធផល​ក្រុម​ខេត្ត​ព្រៃវែង បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​ខេត្ត​កំពង់ស្ពឺ ២​ទល់​០​។ គ្រាប់​បាល់​ជ័យជម្នះ​នេះ​រកបាន​ដោយ​កីឡាករ សើ រ៉ូ​ស្សា នៅ​នាទី​ទី​១៨ និង​កីឡាករ ស សាមុត នៅ​នាទី​៥៤​។ ដូច្នេះ​ក្រុម​ខេត្ត​ព្រៃវែង ឡើងឈរ​កំពូល​តារាង ព្រោះ​មានប្រៀប​ពិន្ទុ​ច្រើនជាង​ក្រុម TIFFI Army U21 ទោះ​មាន​ពិន្ទុ​ស្មើគ្នា​។​

​សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា ចុង​សប្ដាហ៍​នេះ​នៅវេលា​ម៉ោង​៣:៣០​នាទី​ដំណាលគ្នា ដោយ​ក្រុម​យុវជន​ទ័ព ប៉ះ​ក្រុម​ខេត្ត​កំពង់ស្ពឺ នៅលើ​ទីលាន​ស្តា​ត​ចាស់ ហើយ​ក្រុម​ឬ​ទ្ធិ​សែន ទទួល​ក្រុម​ខេត្តកោះកុង នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រុម​ខេត្ត​ត្បូងឃ្មុំ ជួប​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី នៅ​ទីលាន​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ ក្រុម​អាយ​អេស​អាយ ដង្កោ​សែន​សុខ ជួប​ក្រុម​ខេត្តព្រៃវែង នៅ​ទីលាន ខេ អឹម អេ​ច ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ខេត្តស្វាយរៀង នៅ​កីឡដ្ឋាន Smart RSN Stadium​។​

​ពានរង្វាន់​លី​គ​ទី​២​ឆ្នាំ​២០២០ នេះ ដំណើរការ​ពីថ្ងៃ​ទី​៣ ខែ​តុលា ដល់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយមាន​ក្រុមបាល់ទាត់​ចំនួន​១០​ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដូចជា​កោះកុង​អែ​ហ្វ​ស៊ី​,​ខេត្ត​កំពង់ស្ពឺ​,​ខេត្តព្រៃវែង​, ឬ​ទ្ធិ​សែន​,​ខេត្ត​ត្បូងឃ្មុំ​,U21​ភ្នំពេញ​ក្រោ​ន​, អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, សៀមរាប​អែ​ហ្វ​ស៊ី​,​ខេត្តស្វាយរៀង និង TIFFI Army U21​។​

​សូម​បញ្ជាក់​ថា​ ពានរង្វាន់​លី​គ​លំដាប់​ទី​២​ បាន​ចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន ៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​ គឺ​បាន​ទៅ​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​។ នៅ​ឆ្នាំ​២០១៧ មាន ៧​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​ គឺ​បាន​ទៅ​ក្លឹប​វិសាខា​។ ក្រោយ​មក​ទៀត​ នៅ​ឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​នោះទេ​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤២ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥០ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម