Connect with us

កីឡា

បំណង​របស់​ប្រុស​ស្អាត​ជើង​ខ្លាំង​មួយ​ថៃ Tawanchai បាន​មក​ដល់​ហើយ​ពេលនេះ

បានផុស

នៅ

Tawanchai PK.Saenchai Muaythaigym ដែល​បាន​តាំងចិត្ត​តាំងពី​យួរ​ណាស់​មកហើយ​ថា​ ចង់​ប៉ះ​ជើង Sitthichai “Killer Kid” Sitsongpeenong នោះ គឺ​បានមក​ដល់​ហើយ​នៅ​ថ្ងៃទី ២៧ សីហា ខាងមុខនេះ​។ ពួកគេ​ទាំងពីរ​នឹង​ឡើង​ប៉ះគ្នា​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND III នា​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tawanchai ធ្លាប់​ផ្ដល់​សម្ភាសន៍​ក្ដែ​ងៗ​កាល​ខែ ឧសភា កន្លងទៅ​ថា «​ខ្ញុំ​ព្យាយាម​ហក់​ចូល និង​កង​សាង​កេរ្តិ៍ឈ្មោះ​ជា​ជំហានៗ​។ នៅ​ថ្ងៃមុខ Sittichai Sitsongpeenong និង Superbon Banchamek គឺជា​កីឡាករ​ពីរ​នាក់​ដែល​ខ្ញុំ​ចង់​ជួប​ប្រកួត​ជាមួយ​ពួកគេ​ក្នុង​ក្បាច់​មួយ​ថៃ ឬ ឃី​ក​បុក​សី​ង​។ ប៉ុន្តែ ខ្ញុំ​គិតថា ខ្ញុំ​មិនទាន់​ដល់​កម្រិត​ពួកគេ​នៅឡើយ​ទេ​។ យ៉ាងណា ខ្ញុំ​ចង់បាន​បទពិសោធន៍​ជាមុនសិន​។ ហើយ​បន្ទាប់មក វីរបុរស​ឃី​ក​បុក​សី​ង Giorgio Petrosyan គឺជា​កីឡាករ​ម្នាក់ទៀត​ដែល​ខ្ញុំ​ចង់​តតាំង​នៅ​ថ្ងៃ​ណាមួយ​ផងដែរ​។ ប៉ុន្តែ ខ្ញុំ​ត្រូវ​ការប្រកួត​មួយចំនួន​ជាមុនសិន​»​។

​ចុងខែ​សីហា ខាងមុខនេះ បំណង​របស់ Tawanchai បានសម្រេច​មួយ​ហើយ​តាមរយៈ​ការផ្គូផ្គង​ខាងលើ​។ បើសិនជា​រូបគេ​ទទួល​ជ័យជម្នះ​បន្តបន្ទាប់ នោះ​ជើង​ខ្លាំង​វ័យ ២២ ឆ្នាំ​នឹង​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ពី Petrosyan មិន​ខាន​។

Tawanchai ធ្លាប់​ឈ្នះ​តារា​ជួរមុខ​ថៃ​មួយចំនួន​ដូចជា Kulabdam (​ឈ្នះ ៣​ដង​ជាប់​គ្នា​), និង ផ្ដួល Sangmanee ឲ្យ​សន្លប់​ជាដើម​។

​គួរ​ដឹង​ថា មុន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ​សង្វៀន ONE កូនសិស្ស​មកពី​ក្លិប PK.Saenchai Muaythaigym បានឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ល្បី​ប្រចាំ​ប្រទេស​ថៃ Lumpinee Stadium និង ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សង្វៀន​ដដែល​នេះ​នៅ​ឆ្នាំ​នោះទេ​ទៀតផង​។

នេះ​ជា​ការ​ឡើង​សង្វៀន ONE Championship លើក​ទី​២ បន្ទាប់ពី​ផ្ដួល Sean Clancy នៅ​ដើម​ទឹក​ទី​៣ ដោយ​ប្រើ​ស្នៀត​ទាត់​ចំក្បាល​។ តើ​លទ្ធផល​របស់ Tawanchai ទៅជា​យ៉ាងណា​ពេល​ជួប Sitthichai?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម