ព័ត៌មានអន្ដរជាតិ
Diego Maradona ស្លាប់ក្នុងវ័យ ៦០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង
វិរបុរសក្នុងវិស័យបាល់ទាត់របស់អាហ្សង់ទីន លោក Diego Maradona ត្រូវគេអះអាងស្លាប់ដោយសារជំងឺខ្សោយបេះដូង និងជំងឺសួត ក្នុងវ័យ ៦០ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីប្រភពជិតស្និតក្នុងក្រសួងយុត្តិធម៌អាហ្សង់ទីន ប្រាប់ភ្នាក់ងារព័ត៌មាន CNN។

កាលពីថ្ងៃពុធ សមាគមបាល់ទាត់របស់ប្រទេសនេះ ក៏បានចេញមុខអះអាងពីការស្លាប់របស់លោក Maradona តាមរយៈការបង្ហោះសារខ្លីមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
លើបណ្តាញ Twitter លោក Claudio Tapia ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន សរសេរថា “ជារឿងសោកស្តាយប៉ុនពេកនៃការស្លាប់របស់វិរបុរសបាល់ទាត់ លោក Diego Armando Maradona។ លោកនឹងស្ថិតក្នុងដូងចិត្តពួកយើងគ្រប់គ្នា”។
លោក Maradona ជាអតីតកំពូលកីឡាករបាល់ទាត់អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្សង់ទីន ដោយជួយលើកមុខមាត់ប្រទេសខ្លួន ក្នុងនាមជាម្ចាស់ពាន World Cup ឆ្នាំ១៩៨៦ ក្រោយប្រើដៃដាល់បាល់ចូលសំណាញ់ទីរបស់អង់គ្លេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត។
ជាមួយទេព្យកោសល្យ និងល្បិចក្នុងការលេងកីឡាបាល់ទាត់ នាំឲ្យពលរដ្ឋអាហ្សង់ទីន ឲ្យរហ័សនាម Maradona ជាដៃនៃព្រះជាម្ចាស់ “Hand of God”៕
ប្រែសម្រួល៖ សុភា
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ