កីឡា
កម្ពុជានិងសិង្ហបុរី គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតទូកក្តោងអន្ដរជាតិ នៅខេត្តព្រះសីហនុ នាចុងឆ្នាំនេះ
គម្រោងរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បន្ទាប់ពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីបានដឹងថា ការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះដាក់ប្រភេទកីឡាទូកក្ដោងក្នុងការប្រកួតនោះទេ។
នេះបើតាមប្រសាសន៍របស់លោកបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAM SOC) ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីដើមសប្តាហ៍កន្លងមកនេះ។
ការលើកឡើងរបស់លោកបណ្ឌិតថោង ខុន ត្រូវបានអង្គសន្និបាត ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC សម្ដែងការគាំទ្រ និងជំរុញឲ្យរៀបចំ ដើម្បីសម្រេចផែនការមេត្រៀមស៊ីហ្គេមនៅកម្ពុជា។
សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅតំបន់ឆ្នេរ នាខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
អនុប្រធានអចិន្ដ្រៃយ៍CAMSOC បានមានប្រសាសន៍ថា «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលទៅខែមេសាឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោង ក្នុងប្រភេទកីឡាប្រកួតស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំនិងមានគម្រោងសហការជាមួយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះ សីហនុ នាខែធ្នូ ឆ្នាំ២០២១ ដែលតាមគម្រោងមានអត្តពលិកចូលរួមប្រកួតប្រហែល ៧ ទៅ ៨ ប្រទេសចូលរួម »។
លោកបណ្ឌិតថោង ខុន បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការគម្រោងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិនៅកម្ពុជានេះ ពិសេសដោយមានការគាំទ្រពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ព្រោះប្រសិនបើមិនមានការប្រកួតអន្ដរជាតិនោះទេ អាចជាផលលំបាកសម្រាប់ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម។ ដូច្នេះ កិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជានិងសិង្ហបុរី គឺជាការល្អមួយ ដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕
ដោយ ៖ វិសិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់