Connect with us

កីឡា

ក្រុម​ជម្រើសជាតិ​កីឡា​ទោចក្រយាន​កម្ពុជា ៣​រូប បន្ត​ចូលរួម​ការប្រកួត Europe Tour កម្រិត​២.២​នៅ​ប៉ូឡូញ​

បានផុស

នៅ

នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ក្រុម​ជម្រើស​ជាតិ​កីឡា​កង់​គួ​ក​កម្ពុជា បាន​ចូលរួម​ការប្រកួត​ក្របខណ្ឌ Europe Tour បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​ជាង ២​ខែ​កន្លងមក​នៅ​ប្រទេស​បារាំង​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកីឡា​ទោចក្រយាន​ជម្រើសជាតិ​ក​ម្ពុ​ជា ផ្នែក​កីឡា​កង់​គួ​ក ៣​រូប រួមមាន​កីឡាករ គឹម ចាន់ធូ​, សាន ណា​ម៉ា​, កីឡាករ សាន ណា​ម៉ា​វ ដែល​បាន​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​បាន​ចូល រួមការ​ប្រកួត​អន្ដរជាតិ​ នៅ​អឺរ៉ុប​ទៀតហើយ គឺ​ការ​ប្រកួត​កង់​គួ​ក​ពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅ​ប្រទេស​ប៉ូឡូញ ។​

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ក្រុម​ជម្រើសជាតិ​កីឡា​កង់​គួ​កក​ម្ពុជា បាន​ចូលរួម​ការប្រកួត​ក្របខ័ណ្ឌ Europe Tour បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​ជាង ២​ខែ​កន្លងមក​នៅ​ប្រទេស បា រាំង​។ ចំពោះ​ការប្រកួត​នៅ​ប្រទេស​ប៉ូឡូញ គ្រោង​ធ្វើឡើង​រយៈពេល ៤​ថ្ងៃ ចាប់ ពីថ្ងៃ​ទី​១៩​ដល់​២២​ខែសីហា​ឆ្នាំ​២០២១​។ លោក​បានចាត់ទុក​ការចូលរួម​នេះ គឺ ជា​ឱកាស​ដ៏​ល្អ ដើម្បី​ដកស្រង់​បច្ចេក​ទេស និង​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​ទោចក្រយាន​កម្ពុជា ក្រោយ​ការហ្វឹកហាត់​ជាមួយ​សមាគម​កីឡា​ទោច​ក្រយាន​កម្ពុជា Cambodia Cycling Academy នៅ​ប្រទេស​បារាំង ព្រោះ​ព្រឹត្តិការណ៍​ខាងលើ គឺជា​ការប្រកួត​កម្រិត​ខ្ពស់ ២.២ ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្ដរជាតិ (UCI) ។​

សូម​រំលឹកថា កាលពី​ដើមខែ​កន្លងមក ក្រុមជម្រើសជាតិ​ប្រណាំង​កង់​កម្ពុជា ក៏បាន​ចូលរួម​ប្រកួត​កម្រិត​ខ្ពស់​ក្នុង​កម្មវិធី​ប្រណាំង​កង់ Tour of Szekler land នៅ​ប្រទេស​រ៉ូ​ម៉ា​នី ដែលជា​ការ ប្រកួត​កម្រិត 2.1 របស់​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្ដរជាតិ (UCI) ដែរ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម