Connect with us

កីឡា

ដឹង​អត់ Sitthichai ធ្លាប់​ឈ្នះ​កីឡាករ​គុន​ខ្មែរ​ជួរមុខ​ពីររូប​កន្លងទៅ​?

បានផុស

នៅ

Sitthichai “Killer Kid” Sitsongpeenong ឡើង​ជួប​មិត្ត​រួម​ជាតិ Tawanchai PK.Saenchai Muaythaigym ក្នុងការ​ប្រកួត​មួយ​ថ្ងៃនៅ​ព្រឹត្តិការណ៍ ONE:BATTLEGROUND III ពី​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ​ទី ២៧ ខែ សីហា ស្អែក​នេះ​ចាប់ពី​វេលា​ម៉ោង ៧:៣០​។ នេះ​ជាការ​ប្រកួត​ទម្ងន់ Featherweight ខណៈដែល Tawanchai ត្រូវ​ដំឡើង​ទម្ងន់​របស់ខ្លួន ព្រោះ​ពីមុន​គេ​ប្រកួត​ក្នុង​ទម្ងន់ Bantamweight ប៉ុណ្ណោះ​។ មានរឿង​រ៉ាវ​ខ្លះៗ​ដែល​បងប្អូន​ត្រូវ​ដឹង​អំពី Sitthichai ដូចខាងក្រោម​៖

១- Sitthichai ធ្លាប់​យកឈ្នះ​ជើង​ខ្លាំង​ជួរមុខ​ពីររូប​កាលពីរ​ជិត ១០ ឆ្នាំមុន​។ អ្នក​ដែល​ជើង​ខ្លាំង​ថៃ​រូបនេះ​យកឈ្នះ គឺ ពេជ្រ សីហា នៅ​ឆ្នាំ ២០១២ និង បន្ត​ឈ្នះ សេន ប៊ុន​ថេ​ន នៅ​ឆ្នាំ ២០១៣ ជា​គ្រា​ដែល​អ្នក​ទាំងពីរ​ជា​តារា​ល្បីៗ​នៅ​កម្ពុ​ជានា​គ្រានោះ​។ យ៉ាងណាក្ដី​អ្នកលេង​មួយ​ថៃ​វ័យ ២៩ ឆ្នាំ​រូបនេះ ឈ្នះ​អ្នកលេង​កម្ពុជា​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ៣ ទឹក​នៅ​ប្រទេស​កំណត់​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- Sitthichai ត្រលប់មក​ប្រកួត​មួយ​ថៃ​ជាថ្មី​ក្រោយ​ខកខាន​ប្រហែល ៦ ឆ្នាំ​

​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ កីឡាករ​រហស្សនាម «Killer Kid» នឹង​ត្រលប់មក​ប្រកួត​មួយ​ថៃ​លើកដំបូង​ក្នុង​រយៈពេល ៦ ឆ្នាំ បន្ទាប់ពី​ចំណាយពេល​ប្រកួត​ក្បាច់​ឃី​ក​បុក​សី​ង​។ យ៉ាងណាក្ដី Sitthichai បាន​អះអាងថា បើសិន​រូបគេ​ឈ្នះ Tawanchai លើក​នេះ គេ​នៅតែ​ជា​អ្នកលេង​មួយ​ថៃ​ដ៏​គ្រោះថ្នាក់​ម្នាក់ និង​អាច​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទៀតផង​ទោះ​ខកខាន​យូរ​ឆ្នាំ​ក្ដី​។ កីឡាករ​មានបទពិសោធន៍​ច្រើន​ក្នុង​ក្បាច់​ឃី​ក​បុក​សី​ង​រូបនេះ​ទើប​ចុះ​កុងត្រា​ប្រកួត​ឲ្យ ONE Championship កាល​ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ​។ ប៉ុន្តែ ការបើកឆាក​ប្រកួត​ដំបូង​កាល​ចុងខែ​កក្កដា រូបគេ​ចាញ់ Superbon Banchamek ក្នុងការ​ប្រកួត​ឃី​ក​បុក​សី​ង និង​ជា​បរាជ័យ​លើក​ទី​២​ពេល​ជួប Superbon​។

៣-​ការ​ឈ្នះ​ជើងឯក​ជាច្រើន​

Sitthichai ឈ្នះ​ខ្សែ​ក្រវាត់គរ​ដូច​ភ្នំ​ទៅហើយ​ក្នុង​អាជីព​របស់ខ្លួន​ទាំង​មួយ​ថៃ និង ការប្ដូរ​ទៅ​ឃី​ក​បុក​សី​ង​។ ខ្សែក្រវាត់​ដែល​នរណាៗ​ក៏​ចង់បាន​នៅ​ប្រទេស​ថៃ​នោះ​គឺ ខ្សែក្រវាត់​ពីស​ង្វៀន Lumpinee Stadium ដែល​រូបគេ​ឈ្នះ​កាល​ឆ្នាំ ២០១៤​។ ហើយ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​ល្បី​ខ្ទរខ្ទារ​នៅ​ប្រទេស​ថៃ និង​ពិភពលោក​។ ក្រៅពីនោះ​មាន​ខ្សែក្រវាត់​ជាច្រើន​ផ្សេងទៀត​ដែល​រូបគេ​សម្រេចបាន​ក្នុង​ពិភព​មួយ​ថៃ​មុន​ប្ដូរ​ទៅ​ប្រកួត​ឃី​ក​បុក​សី​ង​កាលពី ៦ ឆ្នាំមុន​។ ពេល​ប្ដ​រូ​ទៅ​ប្រកួត​ឃី​ក​បុក​សី​ង បុរស​កណ្ដាប់ដៃ​រហ័ស​រូបនេះ​ឈ្នះ​ខ្សែក្រវាត់ Glory Lightweight Kickboxing World Champion រហូតដល់ ៧ សម័យ , ខ្សែក្រវាត់ Kunlun Fight World Max Group I Tournament Winner ៣ ដង និង Wu Lin Feng World Championship ២​ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម