កីឡា
តើកម្ពុជានឹងបង្កើតនូវប្រវត្តិសាស្ត្រថ្មី ក្នុងការប្រកួតកីឡាអាស៊ី 19th Asian Games Hangzhou 2022 ឬទេ ?
កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិរួច រាល់ហើយ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅទីក្រុង Hangzhou នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ឲ្យដឹង។

លោកអគ្គលេខាNOCC បញ្ជាក់ថា ទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក មេដឹកនាំកីឡា នរណាក៏មានមហិច្ឆតាបង្កើតនូវប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៍ប្រកួតធំៗដែរនោះ គឺការបង្កើននូវចំនួនមេដាយឲ្យបានលើសពីការប្រកួតមុនៗ។
ទោះបីកាលពីទសវត្សឆ្នាំ៦០កម្ពុជាធ្លាប់ប្រជែងបានមេដាយក៏ពិតមែន តែបានត្រឹមមេដាយប្រាក់ និង មេដាយសំរិទ្ធប៉ុណ្ណោះ។ កម្ពុជាបានបង្កើតឡើងនូវប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី ១៧នៅសាធារណរដ្ឋកូរ៉េដែលកីឡាការិនីតេក្វាន់ដូWT(World Taekwondo) ស៊ន សៀវម៉ីប្រជែងបានមេដាយមាស។ ៤ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០២៨ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី (ASIAN Games)លើកទី១៨ដែលធ្វើនៅប្រទេសហ្វីលីពីន កម្ពុជាប្រជែងបានមេ ដាយមាសចំនួន២គ្រឿង គឺកីឡាការិនីជេសាខាន់ដែលលេងប្រភេទកីឡាប្រយុទ្ធជីជិតស៊ូកីឡាការិនីរូបនេះ ដណ្ដើមបានមេដាយមាស១គ្រឿងនិងកីឡាករម៉ូតូទឹកសាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាសមួយគ្រឿង និង សំរិទ្ធមួយគ្រឿង ។ ដូច្នេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអា ស៊ី (ASIAN Games)លើកទី១៩នៅប្រទេសចិនលើកនេះ មិនដឹងថាកម្ពុជានឹងកែប្រែប្រវត្តិសាស្ត្រនៅក្នុងកីឡាអាស៊ីឲ្យ បានកាន់តែប្រសើរឬទេ ? អ្នកប្រកួតត្រូវការឈ្នះ និង មានជំនឿចិត្តជានិច្ចដូច្នេះអ្វីៗ ពិតជានឹងល្អជាងមុនមិនខានឡើយ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា
ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ដែលគ្រោងប្រព្រឹត្ត ទៅរយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់ផ្ទះចិនបានកំណត់កីឡាចំនួន៤០ប្រភេទ ដាក់ក្នុងការប្រកួតព្រឹត្តិការណ៍ប្រចាំទ្វីប ៤ ឆ្នាំម្ដង នេះ។
ខាងក្រោមនេះ ជាកំណត់ត្រាខ្លះៗរបស់កម្ពុជាក្នុងការចូលរួមប្រកួតកីឡាអាស៊ីតាំង ពីឆ្នាំ១៩៥៤មក ។
-ឆ្នាំ១៩៥៤ កម្ពុជាមិនទទួលបានមេដាយឡើយ ឆ្នាំ១៩៥៨ក៏កម្ពុជាមិនទទួលបានមេដាយដែរ។
-ឆ្នាំ១៩៦២កម្ពុជាឈ្នះមេដាយដំបូងក្នុងប្រវត្តិសាស្ត្រគឺមេដាយសំរឹទ្ធដោយកីឡាករប្រដាល់សកល យូ ជិនហុងដែល។
-ឆ្នាំ១៩៧០ក្នុងការប្រកួតកីឡាអាស៊ីនេះ កម្ពុជាឈ្នះមេដាយ៥គ្រឿងគឺប្រាក់២ និងសំរឹទ្ធ៣។ មេដាយប្រាក់រកបានដោយកីឡាករប្រដាល់សកល ខៀវ សឿន១គ្រឿងនិង កីឡាករ ឡុង សាវឿន១គ្រឿង។ មេដាយសំរឹទ្ធរកបានកីឡាករហែលទឹក ផាត ស៊ីមអន១គ្រឿង និងកីឡាករ អៀត គឹមហេង១ គ្រឿងដែលសព្វថ្ងៃលោកនៅរស់នៅឡើយ និង១គ្រឿងទៀតរកបានដោយក្រុមបាល់ ទះនារីមានកីឡាករ ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។
-ឆ្នាំ១៩៧៤កម្ពុជាមិនទទួលបានមេដាយហើយនៅឆ្នាំ១៩៩៤ កម្ពុជាមិនទទួលបានមេដាយដែរ។ឆ្នាំ២០០២ មេដាយ ឆ្នាំ ២០០៦និង ឆ្នាំ២០១០ ក៏កម្ពុជាមិនទទួលបានមេដាយដែរ ។
សូមរំឭកថា ឆ្នាំ២០១៤ កម្ពុជាបង្កើតបាននូវប្រវត្តិសាស្ត្រថ្មីដោយឈ្នះមេដាយមាស១ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។ ឆ្នាំ២០១៨កម្ពុជាឈ្នះមេដាយ ៣គឺមាស២ និងសំរឹទ្ធ១។ នេះជាលើកទី១ ដែលកម្ពុជាឈ្នះមេដាយមាសដល់ទៅ ២គ្រឿង។ កីឡាការិនី ចេសា ខាន់ ឈ្នះមេ ដាយមាស ១ពីកីឡាជឺជិតស៊ូ និងកីឡាករ សាលី អ៊ូមើតឈ្នះមេដាយមាស១ និងសំរឹទ្ធ១ពីកីឡាម៉ូតូទឹក។ ចាំមើលកម្ពុជានឹងបង្កើតនូវប្រវត្តិសាស្ត្រថ្មីក្នុងការប្រកួតកីឡាអាស៊ី 19th Asian Games Hangzhou 2022 ឬទេ ?៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ