កីឡា
សម្ដេចតេជោ ហ៊ុន សែនអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ប្រកួតទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជានាចុងឆ្នាំនេះ
គម្រោងរៀបចំព្រឹត្តិការណ៍អន្តរជាតិ នៃការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ ២០២១នោះ ពេលនេះត្រូវបានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដល់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី រៀបចំហើយ ។

ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីធ្វើឡើង ក្រោយពីមានការស្នើសុំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បន្ទាប់ពីអង្គសន្និបាតគណៈកម្មាធិការជាតិ CAMSOC បានគាំទ្រពេញទំហឹង ចំពោះគម្រោងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ រវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី កាលពីថ្មីៗនេះ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា កាលពីរសៀលថ្ងៃ សុក្រទី២៧ខែសីហានេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាទូក ក្តោងកម្ពុជាសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលបានគាំទ្រនិងអនុញ្ញាតដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្តោងសិង្ហបុរី ក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូក ក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ និងជាប្រវត្តិសាស្ត្រថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិ ជាលើក ដំបូងរបស់ខ្លួន»។

លោក ថាង ហ្កោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតដល់ក្រុមមន្ដ្រី គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី៣ ឬដូសជំរុញ ដែលជាយុទ្ធនា ការដ៏មានសារសំ ខាន់ ក្នុងការចាប់ផ្តើមដំណើរ ការហ្វឹកហាត់ឡើងវិញ ដើម្បីបង្ហាញអំពីកិត្យានុភាពជាតិ លើវិស័យកីឡាទូកក្តោក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
សូមបញ្ជាក់ថា ការស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាទូក ក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុនេះ ដោយសារប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះ មិនបានបញ្ចូលប្រភេទកីឡាទូកក្ដោង ដែលជាប្រភេទកីឡាអូឡាំពិកទៅក្នុងកម្មវិធីប្រកួតឡើយ។ តាមការគ្រោងទុក ការប្រកួតនឹងបែងចែកជា ១២វិញ្ញាសា ហើយកម្ពុជា និងសិង្ហបុរី នឹងចែកគ្នារៀបចំ ៥០% ម្នាក់ ខណៈគ្រោងមានអត្តពលិក ១៥០នាក់ មកពី៦ប្រទេសចូលរួម។ អ្វីដែលសំខាន់ ការរៀបចំនេះ នឹងត្រូវគោរពតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងម៉ឺងម៉ាត់ តាមស្ដង់ដារប្រតិបត្តិ “SOP” របស់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ៕
ដោយ ៖ វិសិទ្ធ




-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?