ព័ត៌មានជាតិ
សហព័ន្ធកីឡាចំបាប់ធ្វើតេស្តជ្រើសរើសក្រុម ជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាចំបាប់កម្ពុជា កាលពីម្សិលមិញ បានធ្វើតេស្តកីឡាករ កីឡាការិនី ដើម្បីជ្រើសរើសចូលក្រុមជម្រើសជាតិដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម២០២៣។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ថា នេះជាការធ្វើតេស្តជ្រើសរើសក្រុមជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ២០២៣ ដែលតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា ដោយចាប់ពីឆ្នាំ២០២១តទៅ មិនមានបែងចែកក្រុមឈុតធំ និងថ្នាលទេ គឺក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម២០២៣ ។ ដូច្នេះកីឡាករ កីឡា ការិនីជម្រើសជាតិ កីឡាចំបាប់ ដែលមានចំនួន ៣០នាក់ មិនអាចនៅទាំងអស់គ្នាដល់ឆ្នាំ ២០២៣ទេ ដែលយើងត្រូវការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានទេពកោសល្យ និងសក្ដានុពល ដើម្បីហ្វឹកហាត់ត្រៀមឲ្យស៊ីហ្គេម២០២៣។

លោកបញ្ជាក់ថា ការកំណត់បែបនេះមិនមែនត្រឹមតែទៅលើប្រភេទកីឡាចំបាប់មួយទេ ពោលគឺប្រភេទកីឡាទាំងអស់របស់កម្ពុជា ត្រូវមានក្រុមជម្រើសរបស់ខ្លួន សម្រាប់ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចៗគ្នា៕
អត្ថបទ ៖ វិសិទ្ធ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី