Connect with us

កីឡា

ចាប់ឆ្នោត UEFA Champions League ជើងឯកចាស់ស្ថិតក្នុងពូល H ខណៈពូល A ជាពូលមរណៈ

បានផុស

នៅ

ការចាប់ឆ្នោតវគ្គចែកពូលនៃពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ក្រោយរកឃើញក្រុមឈ្នះក្នុងវគ្គ Play-Off ចំនួន ៦ ក្រុម ដើម្បីបង្ក្រប់ជាមួយក្រុមដែលស្រាប់ចំនួន ២៦ ពោលមានក្រុមសរុបចំនួន ៣២ ក្រុម ចែកចេញ ៨ ពូល ។

អ្វីដែលសំខាន់នោះគេមើលឃើញថា ខ្សែប្រយុទ្ធ Lionel Messi ដែលលេងឲ្យក្លិបអ្នកមានបារាំង PSG នឹងត្រូវតទល់ជាមួយគ្រូបង្វឹកចាស់លោក Pep Guardiola ដែលដឹកនាំក្លិបមេឃខៀវ Manchester City ក្នុងពូល A ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាក្រុមទាំង ៣២ ដែលត្រូវបានចាប់ឆ្នោតតាមពូលនីមួយៗ ៖

ពូល A

Manchester City (អង់គ្លេស)

Paris Saint-Germain (បារាំង)

RB Leipzig (អាល្លឺម៉ង់)

Club Brugge (ប៊ែលហ្សិក)

ពូល B

Atletico Madrid (អេស្ប៉ាញ)

Liverpool (អង់គ្លេស)

Porto (ព័រទុយហ្គាល់)

AC Milan (អ៊ីតាលី)

ពូល C

Sporting CP (ព័រទុយហ្គាល់)

Borussia Dortmund (អាល្លឺម៉ង់)

Ajax (ហូឡង់)

Besiktas (ទួរគី)

ពូល D

Inter Milan (អ៊ីតាលី)

Real Madrid (អេស្ប៉ាញ)

Shakhtar Donetsk (អ៊ុយក្រែន)

Sheriff Tiraspol (ម៉ុលដាវី)

ពូល E

Bayern Munich (អាល្លឺម៉ង់)

Barcelona (អេស្ប៉ាញ)

Benfica (ព័រទុយហ្គាល់)

Dynamo Kiev (អ៊ុយក្រែន)

ពូល F

Villarreal (អេស្ប៉ាញ)

Manchester United (អង់គ្លេស)

Atalanta (អ៊ីតាលី)

Young Boys (ស្វីស)

ពូល G

Lille (បារាំង)

Sevilla (អេស្ប៉ាញ)

Salzburg (អូទ្រីស)

Wolfsburg (អាល្លឺម៉ង់)

ពូល H

Chelsea (អង់គ្លេស)

Juventus (អ៊ីតាលី)

Zenit St Petersburg (រុស្ស៊ី)

Malmo (ស៊ុយអែយ)

គួរបញ្ជាក់ថា ការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត Halic នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ខណៈការប្រកួតជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ និង ១៥ ខែកញ្ញា ឆ្នាំ ២០២១ ខណៈជើងឯកកាលពីឆ្នាំមុនបានទៅលើក្លិបតោខៀវ Chelsea ក្រោយយកឈ្នះក្លិប Manchester City ក្នុងលទ្ធផល ១-០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍​៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់រឹតបន្ដឹងលើសកម្មភាពក្មេងទំនើង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

Sokha Hotels

ព័ត៌មានពេញនិយម