កីឡា
CAMSOC ចុះពិនិត្យសាលសម្រាប់ត្រៀមការប្រកួតកីឡា ក្នុងសាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣
អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ បានដឹកនាំគណៈកម្មការជំនាញ ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាល សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា «ការចុះត្រួតពិនិត្យនេះ មានគណៈកម្មការជំនាញរបស់ CAMSOC ដូចជាគណៈកម្មការទីលានប្រកួត គណៈកម្មការបទប្បញ្ញត្តិ ដើម្បីត្រៀមរៀបចំទីលានកីឡាក្នុងសាល នៅទីនេះឲ្យចេញជាផែនការច្បាស់លាស់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ តាមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOC បានណែនាំនិងជំរុញឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់រៀបចំសកម្មភាពការងារទាំង អស់ឲ្យបានរួចរាល់ ត្រឹមដំណាច់ឆមាសទី២ ឆ្នាំ ២០២១នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។


ក្រោយការត្រួតពិនិត្យឃើញថា សាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អមានហេដ្ឋារចនា សម្ព័ន្ធបន្ទប់ទីធ្លាចតយានយន្តជាដើមនោះ មានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារការប្រកួតបានយ៉ាងល្អប្រសើរ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទីតាំងសាលនេះ មានភាពសមស្របសម្រាប់ការរៀបចំការ ប្រកួតកីឡាក្នុងសាលតាមស្តង់ដារអន្តរជាតិ ហើយស័ក្ដិសមនឹងកិត្តិយសរបស់ម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ជាមួយគ្នានោះលោកនាយកប្រតិបត្តិក្រុមហ៊ុនOCICក៏បានចូលរួមក្នុងការត្រួតពិនិត្យសាលនេះ ជាមួយនឹងការធ្វើបទបង្ហាញពីសារសំខាន់ៗនៃសាលនេះ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសាលនេះ ឲ្យក្លាយជាទីលានប្រកួតកីឡាក្នុងសាលសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទៀតផង៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ