កីឡា
កម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានអនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើង ឯកអាស៊ីអាគ្នេយ៍លើកទី៦នៅកម្ពុជា ដែលនឹងប្រព្រឹត្តធ្វើនាខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងតាមអនឡាញថា ការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះគឺជាការប្រកួត Pre-SEA Games ដ៏សំខាន់សម្រាប់កីឡាវ៉ូវីណាមកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយសហព័ន្ធនឹងដាក់វិញ្ញាសាស៊ីហ្គេមទាំង អស់ ក្នុងការប្រកួតកម្រិតតំបន់នេះ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមផង ដើម្បីដឹងពីកម្រិតសមត្ថភាពឆ្ពោះទៅសម្រេចផែនការដណ្ដើមមេដាយមាសឲ្យបានច្រើនជូនជាតិក្នុងស៊ីហ្គេមឆ្នាំ ២០២៣។

កន្លងមកសហព័ន្ធ បានធ្វើលិខិតស្នើសុំសហព័ន្ធវ៉ូវីណាមពិភពលោកធ្វើម្ចាស់ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នាខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសាកល្បងកម្រិតបច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និង កីឡាករ-កីឡាការិនីរបស់ខ្លួន ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។
លោកបន្តថា បន្ទាប់ពីយើងបានទទួលសិទ្ធិផ្តាច់មុខពីសហព័ន្ធវ៉ូវីណាមពិភពលោ ករួចហើយ សហព័ន្ធបានរៀបចំគោលការណ៍ទៅរាជរដ្ឋាភិបាលសុំរៀបចំការប្រកួតខាងលើ និងរៀបចំគម្រោងទៅកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ស្វែងរកការជួយឧបត្ថម្ភសម្រាប់ការប្រកួតជាផ្លូវការ។
សព្វថ្ងៃសហព័ន្ធកំពុងសម្រិតសម្រាំងរកកីឡាករ-កីឡាការិនីល្អសម្រាប់ត្រៀមក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ក៏ដូចព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។ នេះបើតាមលោកអ៊ូ រតនា បញ្ជាក់ប្រាប់។

ប្រធានសហព័ន្ធរូបនេះ បានឲ្យដឹងទៀតថា ចំពោះការប្រកួតជើងឯកនេះយើងមិនទាន់បានកំណត់វិញ្ញាសាឡើយ រង់ចាំការ ប្រជុំគណៈកម្មការបច្ចេកទេសជាមុនសិន ដោយសារយើងទើបទទួលបានការអនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក។ ប៉ុន្តែយើងនឹងដាក់វិញ្ញាសាណាដែលត្រៀមសម្រាប់ការប្រកួតSEA GAMES 2023 ទាំងអស់តែម្តង ដើម្បីវាស់ស្ទង់សមត្ថភាពក្រុមអត្តពលិកកម្ពុជាយើង ពីព្រោះSEA GAMES 2023យើងនឹងដាក់ ៣៣ វិញ្ញាសាឯណោះ។
លោកបានបន្ថែមទៀតថា វិញ្ញាសាទាំង ៣៣នោះ មានវិញ្ញាសាប្រយុទ្ធមាន១១ វិញ្ញាសាសម្តែងនិងមេគុន មាន២២ វិញ្ញាសា ចំណែកអត្តពលិកយើងចម្រាញ់យកទៅតាមវិញ្ញាសាដែលយើងត្រូវដាក់ SEA GAMES 2023 យ៉ាងហោចណាស់ក៏មានចំនួន៣០នាក់។ សហព័ន្ធធ្វើសំណើការប្រកួតខាងលើ ព្រមទាំងរង្វាន់ជយលាភីដល់ក្រុមអត្តពលិកវ៉ូវីណាម ទៅក្រសួងអប់រំ យុវជន និងកីឡា រួចហើយ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ