កីឡា
វីដេអូស្តែងៗ អ្នកប្រដាល់ស្រីម៉ិកស៊ិក វ័យ១៨ឆ្នាំ បាត់បង់ជីវិត ក្រោយត្រូវដៃគូវាយលើសង្វៀន
អ្នកប្រដាល់ស្រីសញ្ជាតិម៉ិកស៊ិក Jeanette Zacarias Zapata បានទទួលមរណភាពនៅអាយុត្រឹម ១៨ ឆ្នាំ, ប្រាំថ្ងៃបន្ទាប់ពីសន្លប់ក្នុងការប្រកួតអាជីព។

កីឡាការិនី Zapata ត្រូវបានផ្តួលឲ្យសន្លប់ក្នុងទឹកទី ៤ ទល់នឹងកីឡាការិនី Marie Pier Houle កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននៅឯសង្វៀន GVM Gala International ក្នុងទីក្រុង Montreal។
នាងបានទទួលរងកណ្តាប់ដៃជាបន្តបន្ទាប់នៅជ្រុងសង្វៀន នៅចុងទឹកទី៤។

Zapata ហាក់ដូចជាប្រកាច់ខណៈដែលកំពុងឈរប៉ុន្តែដៃគូនិងគ្រូបង្វឹករបស់នាងគឺ Jovanni Martinez បានដាក់ឲ្យនាងដេកភ្លាមៗនៅលើសង្វៀន។ ក្រុមគ្រូពេទ្យនៅនឹងកន្លែង បានប្រញាប់ទៅជិតនាងហើយនាងត្រូវបានគេធ្វើចលនា មុនពេលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។
អ្នករៀបចំកម្មវិធីប្រដាល់លោក Yvon Michel បានជូនដំណឹងកាលពីថ្ងៃអាទិត្យថា Zapata នៅតែសន្លប់ ហើយបានបញ្ជាក់ពីការស្លាប់របស់នាងនៅថ្ងៃព្រហស្បតិ៍។

រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ Quebec លោក Geneviève Guilbault បាននិយាយនៅលើ Twitter កាលពីព្រឹកថ្ងៃសុក្រថា ការិយាល័យពិនិត្យសាកសព Quebec នឹងស៊ើបអង្កេតការស្លាប់របស់អ្នកប្រដាល់ម៉ិកស៊ិកវ័យ ១៨ ឆ្នាំរូបនេះនិងមូលហេតុដែលអាចកើតមាន៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?