កីឡា
ONE ប្រកាសព្រឹត្តិការណ៍ថ្មីប្រជុំកំពូលជើងខ្លាំងឃីកបុកសីងលើលោក២០រូប
កំពូលអ្នកប្រដាល់ឃីកបុកសីងលំដាប់ពិភពលោក២០រូបមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅលើសង្វើន ONE: FIRST STRIKE នាថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមិនធ្លាប់មានដែលប្រជុំដោយអ្នកលេងកណ្តាប់ដៃ និងរន្ទះជើងសុទ្ធក្នុងមួយរាត្រី អ្នកគាំទ្រទូទាំងពិភពលោកនឹងឃើញការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight នៅពេលម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix មកពីប្រទេសអ៊ីតាលី Giorgio Petrosyan ប្រឈមនឹងជើងខ្លាំងថៃ Superbon។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ខាងលើ ក៏មានការប្រកួតជើងឯកពិភពលោក និងជាពានរង្វាន់ ONE Featherweight Kickboxing World Grand Prix ប្រចាំឆ្នាំ២០២១ដែលប្រជុំដោយជើងខ្លាំងមកពីទូទាំងពិភពលោក៨រូប។
អ្នកគាំទ្រនឹងធ្វើជាសាក្សីក្នុងការប្រកួតវគ្គ១/៤ក្នុងព្រឹត្តិការណ៍នេះ ជើងខ្លាំងមកពីអាមេនី-ប៊ែលហ្សិក Marat Grigorian ជួបខ្លាកំណាចហុល្លង់ Andy Souwer ខណៈ Sitthichai ដែលជាបេក្ខភាពតែម្នាក់គត់មកពីប្រទេសថៃនឹងជួបជើងខ្លាំងតួកគីកាត់ហូល្លង់ Tayfun Ozcan។ ចំណែកជើងឯករង Grand Prix កាលពីឆ្នាំ២០១៩បារាំងកាត់អាល់ហ្សេរី Samy Sana ប៉ះខ្លាកំណាចបេឡារុស្ស Chingiz Allazov និងជើងខ្លាំងអាល្លឺម៉ង់ Enriko Kehl ជួបអ្នកប្រដាល់ហ្សកហ្ស៊ី Davit Kiria។
រាត្រីឃីកបុកសីងនេះ អ្នកគាំទ្រនឹងឃើញមនុស្សដែលរឹងដូចថ្មីកណ្តាប់ដៃរន្ទះរបស់ថៃ និង
ជើងឯកមួយថៃពិភពលោក Rodtang វិលត្រឡប់មកកាន់សង្វៀនឃីកបុកសីងដោយត្រូវជួបនឹងជើងខ្លាំងអេស្ប៉ាញ Daniel Puertas ដែលជាជើងឯកពិភពលោក ISKA ពីរស្ថាប័ន។
សមាសភាពគូប្រកួតប្រចាំព្រឹត្តិការណ៍ ONE: FIRST STRIKE
• ជើងឯក Giorgio Petrosyan ប៉ះ Superbon (ដណ្តើមខ្សែក្រវាត់ឃីកបុកសីង ONE Featherweight)
• មនុស្សដែក Rodtang ប៉ះ Daniel Puertas (ប្រកួតឃីកបុកសីង)
• ជើងខ្លាំង Marat Grigorian ប៉ះ Andy Souwer (វគ្គជម្រុះខ្សែក្រវាត់ពិភពលោក World Grand Prix ១/៤)
• ជើងខ្លាំង Sitthichai ប៉ះ Tayfun Ozcan (វគ្គជម្រុះខ្សែក្រវាត់ពិភពលោក World Grand Prix ១/៤)
• ជើងខ្លាំង Samy Sana ប៉ះ Chingiz Allazov (វគ្គជម្រុះខ្សែក្រវាត់ពិភពលោក World Grand Prix ១/៤)
• ជើងខ្លាំង Enriko Kehl ប៉ះ Davit Kiria (វគ្គជម្រុះខ្សែក្រវាត់ពិភពលោក World Grand Prix ១/៤)
• ជើងខ្លាំង Saemapetch ប៉ះ Tawanchai (ប្រកួតមួយថៃ)
• ជើងខ្លាំង Rade Opacic ប៉ះ Patrick Schmid (ប្រកួតឃីកបុកសីង)
• ជើងខ្លាំង Zhang Chunyu ប៉ះ Dovydas Rimkus (ប្រកួតឃីកបុកសីង)
• ជើងខ្លាំង Jo Nattawut ប៉ះ York Davtyan (ប្រកួតឃីកបុកសីង)៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?