Connect with us

កីឡា

​ក្រសួងការពារជាតិ​ ដណ្តើម​មេដាយមាស​១១​គ្រឿង​ ពី​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ

បានផុស

នៅ

ព្រឹត្តិការណ៍​ការប្រកួត​កីឡាអត្តពលកម្ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ បាន​បិទ​បញ្ចប់​ហើយ កាលពី​ព្រលប់​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បាន​អញ្ជើញ​ប្រគល់​និង​បំពាក់​មេដាយ​ដល់​ម្ចាស់​ជ័យលាភី​ ដែល​ទទួល​បាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ។​

ក្រុម​អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ ដណ្តើម​មេដាយមាស​រហូតដល់​១១​គ្រឿង​ ឈរ​លើ​កំពូល​តារាង​។​ ជាមួយ​នឹង​ឈ្នះ​មេដាយមាស​ច្រើន​នោះ ក្រុម​នេះ​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​៥​គ្រឿង​ ផងដែរ ​សរុប​ក្រសួងការពារជាតិ​ទទួល​បា​ម​មេដាយ ចំនួន​១៦​គ្រឿង។ ​ចំណែក​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ ដណ្តើម​មេដាយមាស​៥​គ្រឿង ប្រាក់​២ និង​មេដាយសំរិទ្ធ ៥​គ្រឿង សរុប​ចំនួន​១២​គ្រឿង ក្រុម​អត្ត​ព​លិ​ក​ខេត្តព្រៃវែង​ ដណ្តើម​បាន​មេដាយមាស​៣ ប្រាក់​២ សំរិទ្ធ​១ សរុប​មេដាយ​ចំនួន​៦​គ្រឿង។ ក្រុម​អត្ត​ព​លិ​ក​ខេត្ត​កំពង់ធំ ដណ្តើម​បាន​មេដាយ មាស​២ ប្រាក់​៣​គ្រឿង​និង​សំរិទ្ធ​១​គ្រឿង សរុប​៦​គ្រឿង ខេត្ត​កណ្តាល​ដណ្តើម​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៣ គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង សរុប​៦​គ្រឿង ក្រុម​អត្ត​ព​លិ​ក​ខេត្ត​កំពង់ឆ្នាំង​ដណ្តើម​មេដាយប្រាក់ ៥ គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង​សរុប​៧​គ្រឿង​។ រីឯ​ក្រុម​អត្ត​ព​លិ​កប​ណ្តា​ខេត្ត​មួយចំនួន​ ដែល​ពុំ​ទទួល​បាន​មេដាយ​សោះ​មាន រាជធានី​ភ្នំពេញ​ ខេត្ត​ប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្ត​កែប និង​ខេត្ត​កំពង់ស្ពឺ។

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​នេះ រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ក្រោម​គម្រោង​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០៥​នាក់​ចូលរួម។ ​ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ទាំង ២០៥ នាក់​មកពី​១៦​រាជធានី​ខេត្ត​និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងការពារជាតិ​កើន​ជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាង​កាលពី​ឆ្នាំមុន ដែល​មាន​កីឡាករ​-​កីឡាការិនី​ត្រឹមតែ​ចំនួន​១២៤​នាក់​នោះ​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ដល់អត្តពលិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម