កីឡា
សហព័ន្ធកីឡាបាល់ទាត់ នឹងប្រើរូបមន្ដTop ៨ និង Bottom៥សម្រាប់លីគជុំទី២
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃទី៧ខែកញ្ញា បានរៀបចំជាស្រេចនូវរូបមន្ដ សម្រាប់ការប្រកួតនៅជុំទី២ ខណៈដែលលីគជុំទី១ ជិតនឹងឈានទៅកាន់ទីបញ្ចប់ហើយនោះ។

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសជាផ្លូវការថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជាត្រូវប្រើរូបមន្ដ Top ៨ និង រូបមន្ដ Bottom ៥ ។ រូបមន្ដនេះ គឺក្រុមចំនួន៨ ដែលមានពិន្ទុលើគេ នឹងត្រូវប្រកួតវិលជុំនៅជុំទី២ ដើម្បីរកក្រុមដែលមានពិន្ទុលើសគេក្នុងចំណោម៨ក្រុមនេះនឹងក្លាយជាក្រុមលើកពាន។ ចំពោះ Bottom ៥ គឺក្រុមចំនួន៥ ដែលមានពិន្ទុក្រោមគេ ក្នុងការប្រកួតនៅជុំទី១ ដើម្បីប្រកួតវិលជុំរកក្រុមដែលមានពិន្ទុខ្សត់ខ្សោយជាង។ ក្រុមដែលមានពិន្ទុតិចជាងគេ នៅវគ្គ Bottom ៥ នឹងត្រូវខ្ទាតទៅលេងក្នុងលីគទី២ នារដូវកាលក្រោយ។ ការប្រកួតសន្សំពិន្ទុនៅជុំទី១ នឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងខណៈដែលការប្រកួតជុំទី២ គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៨កញ្ញាខាងមុខនេះ។
សូមបញ្ជាក់ថា ពេលនេះជាបណ្ដោះអាសន្នក្រុមវិសាខា កំពុងតែឈរនៅកំពូលតារាងដែលមាន២៥ពិន្ទុ ទោជាយ៉ាងណាក៏ប៉ុន្មានក្រុមទៀតនោះមានពិន្ទុតាមប្រកិតពីក្រោយគឺ២៤ពិន្ទុ ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ