កីឡា
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡានៅខេត្តកណ្តាលទទួលលទ្ធផល និទ្ទេសល្អណាស់ ១៦ ភាគរយ
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់ថ្នាក់ដឹកនាំកីឡា និងមន្ត្រីកីឡានៅតាមគ្រឹះស្ថានសិក្សានៅក្នុងខេត្តកណ្តាល ដែលចាប់ ផ្ដើមពីថ្ងៃទី២៥ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាលបានបិទបញ្ចប់ហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញទៅជាអធិបតីភាពក្នុងកម្មវិធីបិទវគ្គនេះ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាមន្ទីរអប់រំកាយ និងខេត្តកណ្តាលបាននិយាយថា ខេត្តកណ្តាលមានកិត្តិយស ដែលបានទទួលបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដល់មន្ត្រីកីឡា និងគ្រូអប់រំកាយនិងកីឡា ខេត្តកណ្តាល ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនៃ អង្គ ការសាមគ្គីអូឡាំពិកអន្តរជាតិ តាមផែនការកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដោយមានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីរៀបចំវគ្គសិក្សារដ្ឋបាលសម្រាប់ឆ្នាំ ២០២០នេះ។
ចំពោះវគ្គសិក្សានេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ និងត្រូវបញ្ចប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បង្រៀនដោយគ្រូឧទ្ទេសចំនួន០៣ រូប ចែកចេញ ជាមេរៀនផ្សេងៗគ្នា។ បទបង្ហាញថ្ងៃចុងក្រោយ និងបិទកម្មវិធី ដោយលោក វ៉ាត់ ចំរើន អគ្គលេខា ធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាស្តីពី ប្រវត្តិ និងចលនាអូឡាំពិក ភាពជាអ្នកដឹកនាំ ការលេងកីឡាដោយយុត្តិធម៌ ផែនការហ្វឹកហាត់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គ សិក្សានេះមានរយៈពេលខ្លីក៏ពិតមែនតែសិក្ខាកាមបានយល់អំពីការពន្យល់ពីប្រវត្តិអង្គការសាមគ្គី អូឡាំពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យកីឡា ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រីនិងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ ការដំណោះស្រាយបញ្ហា ការទំនាក់ទំនង ការ រៀបចំអង្គប្រជុំ ផែនការហ្វឹកហាត់ ផែនការធ្វើដំណើររបស់ប្រតិភូ លេងដោយយុត្តិធម៌ ការបញ្ជាក់ភេទ ការប្រឆាំងសារធាតុញៀនក្នុងកីឡា វេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈ សម្រាប់កីឡា ។ ទាំងអស់នេះគឺសិក្ខាកាមបានជួបប្រទះ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតកីឡាផ្លូវការកន្លងមក។
លោកបានបន្តថា ឆ្លងតាមការវាយតម្លៃដោយសិក្ខាកាមផ្ទាល់ទាំង២៥រូប លទ្ធផលទទួលបាននិទ្ទេសល្អណាស់១៦ភាគរយ និទ្ទេសល្អ៦៨ភាគ រយ និងនិទ្ទេសមធ្យម១៦ភាគរយ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ