Connect with us

កីឡា

កីឡាករ ប៉ែន សុគង់ ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទទួលស្គាល់ជាផ្លូវការ ជាអត្តពលិកកីឡាអូឡាំពិក

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានទទួលស្គាល់កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ជា​អត្ត​ព​លិ​ក​កីឡា​អូឡាំពិក​ជា​ផ្លូវការ បន្ទាប់ពី​កីឡាករ​រូបនេះ​ ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្មីៗ​នេះ​ លើ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​អត្តពលកម្ម​កម្ពុជា ប៉ែន សុ​គង់ ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​សារ​អន​ឡាញ​ពី​ប្រទេស​ជប៉ុន​មក​ថា ក្រោយពេល​ទទួលបាន​វិញ្ញាបន​ប័ត្រ​ ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​រំភើប​រីករាយ​យ៉ាងខ្លាំង ខ្ញុំបាទ​មិន​នឹកស្មាន​ដល់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​អាចមាន​ថ្ងៃនេះ បន្ទាប់ពី​រូបខ្ញុំ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។​

សុ​គង់ បាន​គោរព​ថ្លែងអំណរគុណ​លោកគ្រូ​បង្វឹក មិត្ត​រួម​ក្រុម និងលោក ​អ៊ុក សិទ្ធិ​ជាតិ អតីត​ប្រធាន​សហព័ន្ធ លោក​ សំហេង បុរស ប្រធាន​សហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម​ស្ម័គ្រចិត្ត​ថ្មី គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រសួង​អប់រំ​យុវជន និងកីឡា និង​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​បានជ្រើសរើស​និង​ផ្ដល់នូវ​ឱកាស​មួយ​នេះ ។​

កីឡាករ​រូបនេះ​បន្តថា សម្រាប់​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​នាពេលនេះ ខ្ញុំ​មិនអាច​កំណត់​កម្រិត​បានឡើយ ដោយសារ​ខ្ញុំ​ទើប​ធ្វើការ​ហ្វឹកហាត់​បាន​រយៈ​ពេល​៤៥​ថ្ងៃ​តែប៉ុណ្ណោះ ហើយ​យើង​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូង​បន្សាំ​ខ្លួន​ជាមួយ​ក្រុម​ហ្វឹកហាត់ អាកាសធាតុ និង​ម្ហូបអាហារ​៕

​អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម