កីឡា
ស្ថាបនិក ONE អាយុ៥០ឆ្នាំ ប្រើពេល២៤០០ម៉ោង ទើបទទួលបានខ្សែក្រវាត់ជឺជីតស៊ូខ្មៅ
ស្ថាបនិក និងអគ្គនាយកប្រតិបត្តិស្ថាប័នប្រដាល់ពិភពលោក ONE Championship លោក Chatri Sityodtong បានចំណាយរាប់ពាន់ម៉ោងដើម្បីហ្វឹកហាត់ជំនាញជឺជីតស៊ូរហូតទទួលបានខ្សែក្រវាត់ខ្មៅ បើទោះជាលោកឈានចូលដល់៥០ឆ្នាំក្តី។
ថ្វីបើលោកជាអ្នកវិនិយោគិនឈានមុខម្នាក់នៅក្នុងតំបន់អាស៊ីក្នុងការបើកក្រុមហ៊ុនប្រដាល់លំដាប់ពិភពលោក ONE Championship ដែលមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារអាមេរិក ក៏លោកមិនភ្លេចធ្វើជាគំរូដល់អត្តពលិកទូទាំងពិភពលោក និងដើម្បីសុខភាព ក្នុងនាមលោកជាបុគ្គលលើកកម្ពស់វិស័យកីឡាប្រដាល់នៅអាស៊ីឈានមុខគេម្នាក់។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Chatri បានឲ្យដឹងថា «ខ្ញុំទទួលបានខ្សែក្រវាត់ជឺជីតស៊ូកម្រិតខ្មៅ។ វាមិនមែនជាការងាយស្រួលទេ។ ខ្ញុំបានចំណាយពេល២៤០០ម៉ោងនៅលើកម្រាលឥដ្ឋ។ វាជាដំណើរដ៏វែងឆ្ងាយដែលងើបៗចុះ ហើយមានទាំងរបួស តែខ្ញុំមិនបានកែប្រែគោលដៅទេ»។
«ខ្ញុំបានចំណាយពេលវេលាច្រើនជាងអ្វីដែលខ្ញុំអាចចងចាំ។ ខ្ញុំបានត្រឡប់ទៅផ្ទះទាំងអស់សង្ឃឹមច្រើនជាងអ្វីដែលខ្ញុំខ្វាយខ្វល់។ ខ្ញុំចង់បោះបង់ចោលជាច្រើនដង។ ដើម្បីធ្វើឲ្យប្រាកដ ខ្ញុំមិនមែនជាសិស្សមានទេពកោសល្យកីឡាជឺជីតស៊ូខ្លាំងទេ ប៉ុន្តែសេចក្តីស្រឡាញ់ផ្តល់ឲ្យសម្រេចលទ្ធផលនេះ»។ លោក Chatri បានបញ្ជាក់ពីដំណើរហាត់មុនពេលទទួលបានខ្សែក្រវាត់នេះ។
ពិតណាស់ បុរសជនជាតិថៃរូបនេះបានចាប់ផ្តើមហ្វឹកហាត់កីឡាជឺជីតស៊ូតាំងពីខែមករា ឆ្នាំ២០០៥នៅក្លឹប Renzo Gracie Academy នៅពេលលោករស់នៅទីក្រុងញូវយ៉ក។ នៅឆ្នាំ២០០៧ លោកទទួលបានខ្សែក្រវាត់ខៀវមុនពេលផ្លាស់មករស់នៅប្រទេសសិង្ហបុរី។ ក្រោយពេលផ្អាកហ្វឹកហាត់ជំនាញនេះជិត១០ឆ្នាំ លោកបានចាប់ផ្តើមហាត់សាជាថ្មីនៅឆ្នាំ២០១៨រហូតទទួលបាននៅពេលនេះ។
តាំងពីក្មេងមក ម្ចាស់ស្ថាប័នប្រដាល់ ONE Championship នេះបានហ្វឹកហាត់ប្រដាល់មួយថៃ និងស្រឡាញ់ចូលចិត្តវិស័យកីឡាវាយតប់យ៉ាងខ្លាំង ដូច្នេះបានជាលើកចាប់ផ្តើមបើកក្រុមហ៊ុនរៀបចំការប្រកួត និងផ្សព្វផ្សាយកីឡាប្រដាល់រហូតទទួលបានជោគជ័យដល់សព្វថ្ងៃ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល