Connect with us

កីឡា

ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កំណត់ឱសានវាទ សម្រាប់វៀតណាមធ្វើការសម្រេចចិត្តជាចុងក្រោយ ត្រឹមខែតុលារឿងធ្វើស៊ីហ្គេម

បានផុស

នៅ

ដោយសារ​មើលឃើញ​ប្រទេស​វៀតណាម​ហាក់ដូចជា​ប​ង្ហា​ញ​នូវ​ភាពស្ទាក់ស្ទើរ​ពី​ការ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នោះ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានកំណត់ឱសានវាទ សម្រាប់វៀតណាមធ្វើការសម្រេចចិត្តជាចុងក្រោយ ត្រឹមខែតុលាខាងមុខនេះ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​ រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា ការ​កំណ​ត់​ឱសានវាទ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ច ប្រជុំ​គណៈអចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ កាលពីពេល​ថ្មីៗ​កន្លងមកនេះ។ នៅ​ខែតុលា​ខាងមុខនេះ ក្នុង​កិច្ចប្រជុំ​ក្រុម ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​វៀតណាម​ត្រូវតែ​ធ្វើការ​សម្រេច​ចិត្តជា​ចុងក្រោយ​ថា តើ​រៀប ចំ​ឬ មិន​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​ពន្យារ​ទៅដល់​ជិត​ពាក់កណ្ដាល​ ឆ្នាំ២០២២​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុងករណី​គ្មាន​ការសម្រេចចិត្ត​ណាមួយ​ឲ្យ​ច្បាស់លាស់​ទេនោះ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ នឹងត្រូវ​លុបចោល​ជា​ប្រវត្តិសាស្ត្រ​តែម្ដង។ ជាមួយគ្នានេះ ប្រទេស​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​ពី​វៀតណាម​ នឹង​បានទទួល​សិទ្ធិ​ជា​ប្រធាន​ស៊ី​ហ្គេម ​ដើម្បី​បញ្ចៀស​នូវ​ការ​រាំងស្ទះ​ដល់​ដំណើរ​ការរៀបចំ​ស៊ី​ហ្គេម ។

ទោះជា​យ៉ាងណា ក្នុងនាម​ជា​សមាជិក​អាស៊ាន​នឹង​ព្យាយាម​សម្របសម្រួល​គ្នា​ ដោយសន្តិវិធី ព្រោះ​អាស៊ាន​មាន​សាមគ្គីភាព និងឯកភាព​ផ្ទៃក្នុង​ល្អ​ណាស់។ ហេតុនេះ​ប្រ​ទេស​ជា​សមាជិក នឹង​និយាយ​គ្នា​ដោ​យស​ម្រួល​ព្រមទាំង​ប្រឹក្សា​គ្នា ​រក​ដំណោះស្រាយ​ល្អ​មួយ ដោយ​គោរព​ទៅតាម​ធម្មនុញ្ញ​របស់​ស៊ី​ហ្គេម៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១៨ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម