កីឡា
អនុប្រធានាធិបតីស៊ូរីណាមអាយុ៦០ឆ្នាំទិញក្លឹបបាល់ទាត់មួយ លេងខ្លួនឯង តាំងខ្លួនឯងជាប្រធានក្រុម
លោក Ronnie Brunswijk អនុប្រធានាធិបតីប្រទេសស៊ូរីណាមបានធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីលោកបានទិញក្លឹបបាល់ទាត់មួយ ហើយចូលលេងដោយខ្លួនឯងជាតំណែងខ្សែប្រយុទ្ធ និងតែងតាំងខ្លួនឯងជាប្រធានក្រុម។
លោក Ronnie Brunswijk អាយុ៦០ឆ្នាំបានទិញក្លឹបបាល់ទាត់ Inter Moengotapoe ដែលក្លឹបនៅក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសស៊ូរីណាម។ កូនប្រុសរបស់លោកឈ្មោះ Damian Brunswijk លេងក្នុងតំណែងខ្សែប្រយុទ្ធក្នុងក្លឹបនេះដែរ។
យោងតាមកាសែត New York Times បង្ហាញប្រវត្តិរបស់អនុប្រធានាធិបតីរូបនេះថា ហោចណាស់លោកមានកូន៥០នាក់។ នៅក្នុងប្រវត្តិបានសរសរថា លោកជាអ្នកលោតឆ័ត្រយោង កីឡាករបាល់បោះ ចោរប្លន់ធនាគារ មេដឹកនាំទ័ពព្រៃ និងជាឪពុកដែលមានកូនយ៉ាងហោចណាស់៥០នាក់។
បន្ទាប់ពីបានទិញក្លឹប Inter Moengotapoe កាលពីថ្ងៃពុធកន្លងទៅនេះ បុរសអាយុ៦០ឆ្នាំបានចូលលេងខ្លួនឯងតែម្តងក្នុងការប្រកួតលីគ CONCACAF អាមេរិកខាងជើងជាមួយនឹងក្រុមរបស់ប្រទេសហុងឌូរ៉ាស Olimpia។ សម្រាប់ការប្រកួតនេះលោកបានតែងតាំងខ្លួនឯងជាប្រធានក្រុម និងលេងបាន៥៤នាទីក្នុងតំណែងខ្សែប្រយុទ្ធជួរមុខ។ ក្រោយចប់ការប្រកួតត្រូវបានគេមើលឃើញលោកបានជូនលុយ១០០ដុល្លារនៅក្នុងបន្ទប់សផ្លាស់សម្លៀកបំពាក់ក្រុមភ្ញៀវ។
ប្រការនេះ លោក Brunswijk បានក្លាយជាប្រធានក្រុម និងជាបុរសវ័យចំណាស់ជាងគេបំផុតក្នុងការបង្ហាញខ្លួនលើទីលានជាប្រវត្តិសាស្ត្រប្រកួតលក្ខណៈអាជីពអន្តរជាតិ។
ជាលទ្ធផលក្រុមរបស់លោកអនុប្រធានាធិបតី Brunswijk បានបរាជ័យ ៦-០។ កំឡុងពេលនាទីដែលលោកលេងនៅលើទីលាន ក្រុមភ្ញៀវបាននាំមុខ ៣-០ ហើយក្រោយពេលលោកត្រូវបានប្តូរចេញនៅនាទី៥៤ ក្រុមភ្ញៀវបន្ថែម៣គ្រាប់ទៀត។ បច្ចេកទេសលេងនៅលើទីលាន លោកបញ្ជូនបាល់បានល្អ១៤ដងក្នុងការប៉ុនប៉ង១៧ដងពោលគឺបញ្ជូនបាល់ខូចតែ៣ដងប៉ុណ្ណោះ។
លើសពីនេះទៀតនោះ លោកក៏បានដាក់ឈ្មោះកីឡដ្ឋានរបស់ក្លឹបជាឈ្មោះរបស់លោកថែមទៀតទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ givemesport
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ