Connect with us

កីឡា

យ៉ាតវិទូ ច័ន្ទទិវា ជឿជាក់ថា នឹងប្រជែងបានមេដាយ នៅស៊ីហ្គេមវៀតណាម

បានផុស

នៅ

កីឡាករជម្រើសជាតិឈុតថ្នាល យ៉ាតវិទូ ច័ន្ទទិវា ដែលទើបឡើងមកជម្រើសជាតិឈុតធំ ក្នុងឆ្នាំ២០២១នេះ បានបង្ហាញជំនឿចិត្តថា នឹងប្រជែងបានមេដាយ នៅស៊ីហ្គេមវៀតណាមមិនខាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​វ័យ​២១​ឆ្នាំ​រូបនេះ កំពុង​ហ្វឹកហាត់​លើ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ, ២០០​ម៉ែត្រ និង ៤០០ ម៉ែត្រ ហើយ​បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់ ជំរុញ​ការហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព​ឈានទៅ​ប្រជែង​ដណ្តើម​មេដាយ​ជូន​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២២ ខាងមុខនេះ។ យុវជន​វ័យ ២១​ឆ្នាំ​រូបនេះ អះអាងថា កន្លង មក​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរ ជាតិ​បាន​៣​ទៅ​៤​លើក ទទួលបាន​ចំណាត់​លេខ ៦​ឬ​៧ ក្នុង​វគ្គ​ជម្រុះ​ដែរ។ ដូច្នេះ បូក​រួមការ​ហ្វឹកហាត់​បន្ថែម នៅ​ទីលាន​ស្តង់ដារ នា​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នឹង​ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ទៀត នឹង​ជំរុញ​ឲ្យ​សមត្ថភាព​វិវឌ្ឍ​អាច​ប្រជែង​ដណ្តើម​មេដាយ​ជាក់​ជាមិនខាន ។​

យ៉ា​ត​វិទូ ច័ន្ទ​ទិវា រំពឹង​ជឿជាក់ថា ការជួយ​ជំរុញ​ពី​គ្រូបង្វឹក និង​ការផ្តល់​កម្លាំងចិត្ត​គាំទ្រ​ពី​ថ្នាក់​ដឹក នាំ នឹង​ជួយ​ឲ្យ​ទទួលបាន​ជោគជ័យ​ពី​ការប្រកួត​លើ​ឆាក​អន្តរជាតិ ជាពិសេស​ពី​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម ។​

សូមបញ្ជាក់ថា យ៉ា​ត​វិទូ ច័ន្ទ​ទិវា ជា​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​ឈុត​ថ្នាល ទើប​ជាប់​ជា​ជម្រើសជាតិ​ឈុត​ធំ នៅក្នុង​ឆ្នាំ​២០២១​នេះ កំពុង​ហ្វឹកហាត់​លើ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ ,២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ ប៉ុន្តែ​វិញ្ញាសា​ដែល​សង្ឃឹម​ខ្ពស់​ថា ប្រជែង​បាន​មេដាយ គឺ​វិញ្ញាសា ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍៤ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

Sokha Hotels

ព័ត៌មានពេញនិយម