កីឡា
អ្នកប្រដាល់សកលជើងខ្លាំងប៉ះគ្នាថ្ងៃអាទិត្យនេះ លើសង្វៀន Boxing Ultimate Boxing Championship
ព្រឹត្តិការណ៍ការប្រកួតកីឡាសកល Boxing Ultimate BoxingChampionship សម្រាប់ថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២១ កាន់តែអស្ចារ្យជាង ការប្រកួតលើកទី១ទៅទៀត ដោយសារតែមាន អ្នកប្រដាល់ដែលមានសមត្ថភាពខ្ពស់ៗ ចូលរួម ពិសេសមានការចូលរួមពីអ្នកប្រដាល់នារី ដែលមកពីក្លិបល្បីៗចូលរួមប្រកួតក្នុងតំណែងជាគូឯករងទៀតផង។
គូដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ក្នុងការប្រកួតចំនួន៦គូនោះ គឺជាគូប្រកួតក្នុងតំណែងជើងឯក។ សម្រាប់គូប្រកួតក្នុងតំណែងជើងឯក អ្នកប្រដាល់ដែលមានឈ្មោះល្បី ទូច ដេវីដ មកពីក្លិបជម្រើសជាតិ ជួបជាមួយ អ្នកប្រដាល់ ដែលមិនសូវល្បីឈ្មោះ ខុន ឌីណា មកពីក្លិបតាឯកដំបងដែកមានរិទ្ធ។
គូនេះ អាចនិយាយថា ប្រសិនបើ ទូច ដេវីដ ឈ្នះនោះសង្វៀនរបស់នាយកដ្ឋានអង្គរក្ស មិន សូវជាកក្រើកប៉ុន្មានទេ តែប្រសិនបើអ្នកប្រដាល់ ខុន ឌីណា ឈ្នះនោះ គឺច្បាស់ជាមានការកក្រើកហើយ។សូមបញ្ជាក់ថា គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។
កីឡាការិនី នូវ ស្រីពៅ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតជាមួយ កីឡាការិនី វី ស្រីស្រស់ ក្លិបកីឡាជម្រើសជាតិ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នា សម្រាប់គូនេះ ទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ នឹងវេទនាដូចគ្នា។
សម្រាប់ ៤ទៀតគឺ ឈិន សីហា ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយ អ្នកប្រដាល់ ផល ស៊ីឡុង ក្លិបតាឡីដំរីមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម អ្នកប្រដាល់ វុទ្ធី ពិសី ក្លិបនាគរសជមានជ័យប្រកួតនឹងអ្នកប្រដាល់ រុំ ធារ៉ា ក្លិបអារុណរះកីឡាក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និងអ្នកប្រដាល់ អំ ខេម ក្លិបជម្រើសជាតិប្រកួតជាមួយអ្នកប្រដាល់ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា សម្រាប់សប្តាហ៍ទី២នេះ គណៈកម្មការរៀបចំការប្រកួតបានរៀបចំផ្គូផ្គងឆ្លងកាត់ការវិនិច្ឆ័យកាន់តែល្អិតល្អន់ ដើម្បីជំរុញឱ្យការប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កាន់តែល្អប្រសើរ ដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ក្នុងគោល ដៅសម្រួចបច្ចេកទេស និងការរៀបចំឱ្យកាន់តែសុក្រិត សម្រាប់ដំណើរឆ្ពោះទៅចូលរួមប្រកួតប្រ ជែងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម ជាពិសេសគឺគោលដៅដ៏ច្បាស់លាស់នៃការទទួលធ្វើជាម្ចាស់ ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»