កីឡា
វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាលើកទី២ បានទៅដល់ខេត្តតាកែវហើយ
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាអគ្គលេខាធិការNOCC បានបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី២ នៅខេត្ត តាកែវនេះ មានសារសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់។

លោកអគ្គលេខាNOCCលើកឡើងបែប នេះ នៅក្នុងពេលអញ្ជើញចូលរួមបើកវគ្គ សិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី២ ក្នុងចំណោម៤វគ្គ ក្នុងឆ្នាំ២០២១ ជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
លោកវ៉ាត់ ចំរើន បានបន្តដោយជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខាកាមដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅខេត្តតា កែវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC លោក ឯម ហៀង លើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ និងបន្តទៅ២ ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគិរី។

លោកបន្ថែមថា សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom។ គ្រូឧទ្ទេសប្រចាំវគ្គមាន៣នាក់ គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេស ចរណ៍ និងជាអគ្គលេខាធិការ NOCC។

វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹម សារវេជ្ជសាស្ត្រកីឡា, ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត, រៀបចំព្រឹត្តិការណ៍, រៀបចំអង្គ ប្រជុំ, ទំនាក់ទំនង, ស្ត្រី និងកីឡា, ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក, ការលេងដោយយុត្តិធម៌, ភាពជាអ្នកដឹកនាំ, ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈ ប្រតិភូ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់