កីឡា
តារាទម្ងន់ Lightweight ប្រែប្រួលបែបណាក្រោយ Ok Rae Yoon ឈ្នះខ្សែក្រវាត់
អ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon ធ្វើឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍ ONE: REVOLUTION ពេលឈ្នះខ្សែក្រវាត់ONE Lightweight World Title។
OK បានយកឈ្នះខ្សែក្រវាត់ Christian “The Warrior” Lee ដោយពិន្ទុជាឯកច្ឆន្ទ និងរុញឲ្យ Lee ខ្ទាតចេញពីចំណាត់ថ្នាក់កំពូល។ លទ្ធផលនេះនាំឲ្យប្រែប្រួលចំណាត់ថ្នាក់ទម្ងន់ lightweight។
ម្ចាស់ខ្សែក្រវាត់
គេគ្រប់គ្នាគិតថា Ok ទំនងមិនអាចអាចទៅរួចជាមួយ Lee នោះឡើយ។ ទីបំផុត កូនសិស្សមកពីក្លិប Team Mad អាចយកឈ្នះម្ចាស់ខ្សែក្រវាត់ក្នុងការប្រកួត ៥ ទឹកដ៏តានតឹង។ តារាកូរ៉េបានគេចផុតពីការប៉ុនប៉ងដោយស្នៀតឃ្លេ និងអាចប្រើស្នៀតឈរប្រយុទ្ធវិញយ៉ាងល្អ។ ក្រោយចប់ ៥ ទឹកគេទទួលបានពិន្ទុឈ្នះពីចៅក្រមកាត់សេចក្ដី។
1-គូប្រជែងលំដាប់ទី១ Christian Lee
Lee បានគ្រប់គ្រងខ្សែក្រវាត់ lightweight តាំងពី ២០១៩ មក ពេលគេឈ្នះខ្សែក្រវាត់ទាំង ONE Lightweight World Title និង ONE Lightweight World Grand Prix។ គេនៅតែគិតថា គេអាចឈ្នះការប្រកួតកាលថ្ងៃសុក្រលើតារាកូរ៉េ។ ប៉ុន្តែ អ្វីៗត្រូវហួសពេល ដោយសារអាជ្ញាកណ្ដាលលើកដៃឲ្យ Ok ជាអ្នកឈ្នះ។ “The Warrior” មិនយល់ស្របនឹងការកាត់ក្ដី ហើយគេចង់ឲ្យមានការប្រកួតសងសឹកនាពេលខាងមុខ។
2-គូប្រជែងលំដាប់ទី២ Saygid Guseyn Arslanaliev
Saygid “Dagi” Guseyn Arslanaliev ធ្លាប់ចាញ់ Lee ដោយពិន្ទុជាឯកច្ឆន្ទ នៅវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship នៅសង្វៀន ONE: CENTURY ឆ្នាំ ២០១៩។ គេមិនទាន់បានឡើងប្រកួតនោះទេតាំងពីពេលនោះមក។
3-គូប្រជែង Shinya Aoki
គេជាបុរសម្នាក់ដែលមិនងាយខ្ទាតចេញពីការប្រកួត World Title គឺ Shinya “Tobikan Judan” Aoki។ វីរបុរសជប៉ុនគ្រងខ្សែក្រវាត់ ONE’s lightweight ពីរសម័យកាល។ តាំងពី របូតខ្សែក្រវាត់ទៅ Lee កាលឆ្នាំ ២០១៩ គេឈ្នះ ៤ដងជាប់គ្នាក្នុងនោះបញ្ចប់គូប្រកួតដោយឃ្លេរហូតដល់ ៣ ដង។
4-គូប្រជែង Iuri Lapicus
Iuri Lapicus មានចំណុចត្រូវរីកចម្រើនជាច្រើន។ ក្រោយបរាជ័យ ក្នុងការដណ្ដើមខ្សែក្រវាត់ World Title ទល់នឹង Lee គេឡើងជួបប្រកួត Alvarez តែពេលនោះតារាអាមេរិកប្រកួតខុសលក្ខន្តិកៈ។ គេនៅតែជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់ និងអាចឡើងទៅជួប Ok នៅថ្ងៃណាមួយ។
5-គូប្រជែង Timofey Nastyukhin
Timofey Nastyukhin មិនមានពេលច្រើន ពេលប្រកួតដណ្ដើមខ្សែក្រវាត់ចាញ់ Lee ប៉ុន្តែ រូបគេត្រូវការធ្វើដំណើរទៅមុខទៀតក្នុងការឆ្ពោះមកដណ្ដើមខ្សែក្រវាត់ជាថ្មី។ អ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់សញ្ជាតិរុស្សីរូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តក្នុងការប្រកួតឈរ។
ក្រៅពីកីឡាករខាងលើនោះ នៅមានកីឡាករ Lightweight ជាច្រើនទៀតដែលកំពុងរៀបជើងព្រួលដណ្ដើមគ្នាឡើងទៅកាន់ចំណាត់ថ្នាក់កំពូល និងឆ្ពោះទៅដណ្ដើមខ្សែក្រវាត់៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត