កីឡា
Ham ដកខ្លួនពីវគ្គ១/២ខ្សែក្រវាត់ GP ជំនួសដោយនារីប្រេស៊ីលប៉ះនារីថៃ Stamp
អ្នកលេងគុនចម្រុះកូរ៉េខាងត្បូងកីឡាការិនី Ham Seo Hee បានដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ដោយសាររបួស។
តាមគម្រោង Ham Seo Hee ត្រូវប្រកួតជាមួយកីឡាការិនីថៃ ដែលជាអតីតរាជនីសង្វៀនពីរប្រភេទទម្ងន់ Stamp9 Fairtex នៅព្រឹត្តិការណ៍ ONE: NEXTGEN នាថ្ងៃទី២៩ ខែតុលា បន្ទាប់ពីកីឡាការិនីទាំងពីរទទួលបានជ័យជម្នះវគ្គ១/៤ ឬ៨នាក់ដំបូង។
ទោះបីជាយ៉ាងណា កីឡាការិនៅក្រុង Busan កូរ៉េខាងត្បូងមិនអាចឡើងប្រកួតបានទេសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារតែមានបញ្ហារបួស ហើយបង្ខំចិត្តដកខ្លួនចេញទាំងសោកស្តាយបំផុត ពីព្រោះខ្សែក្រវាត់ ONE Women’s Atomweight World Grand Prix នេះគឺជាក្តីស្រមៃរបស់កីឡាការិនីម្នាក់។
ដើម្បីព្រឹត្តិការណ៍ប្រកួតដំណើរការ កីឡាការិនីប្រេស៊ីល Julie Mezabarba ត្រូវបានដាក់ជំនួស Ham បន្ទាប់ពីកីឡាការិនីប្រេស៊ីលនេះ បានប្រកួតឈ្នះអតីតអ្នកប្រជែងខ្សែក្រវាត់ពិភពលោកពីរលើករបស់ជប៉ុន Mei Yamaguchi ដែលអ្នកទាំងពីរប្រកួតបម្រុងសម្រាបខ្សែក្រវាត់ ONE Women’s Atomweight World Grand Prix នៅព្រឹត្តិការណ៍ ONE: EMPOWER កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។
កីឡាការិនីប្រេស៊ីលនៅទីក្រុង Rio de Janeiro ត្រូវបានគេមើលឃើញថា ពូកែជំនាញក្រោម និងបង្ហាញយ៉ាងច្បាស់នៅពេលយកឈ្នះកីឡាការិនីជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ល្អជំនាញឈរដូចជាកណ្តាប់ដៃ កែង និងជង្គង់ថែមទៀត។
ប្រវត្តិប្រកួតឈ្នះ៦លើកជាប់គ្នា Mezabarba នឹងក្លាយជាបេក្ខនារីដ៏គ្រោះថ្នាក់ម្នាក់ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នារីនេះ ហើយក៏នឹងក្លាយជាដៃគូដ៏តឹងតែងសម្រាប់កីឡាការិនីថៃ Stamp។
ចំណែកមួយគូទៀតនៅវគ្គពាក់កណ្តាលផ្តាច់រវាងកីឡាការិនីជប៉ុន Itsuki Harata និងខ្លាញីឥណ្ឌា Ritu Phogat នៅដដែល។
សូមតាមដានទាំងអស់គ្នា ថាតើនរណាឡើងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ