កីឡា
Superbon មានទំនុកចិត្តលើការជួប Petrosyan ថាខ្លួនអត់មានចំណុចខ្សោយ
អ្នកគាំទ្របានដឹងហើយថា Superbon បានឈ្នះជើងឯកកម្រិតកំពូលជានៅក្នុងអាជីពក្បាច់គុនរបស់ខ្លួនប៉ុន្តែរូបគេអាចបង្កើតកំណត់ត្រាក្នុងការផ្ដួលវីរបុរសឃីកបុកសីង និង អាចឈ្នះប្រាក់រង្វាន់ច្រើនបំផុតមួយនៅថ្ងៃសុក្រទី ១៥ ខែ តុលានេះ។
កីឡាករថៃ នឹងឡើងទៅជួបវីបុរសកូនកាត់អ៊ីតាលី-អាមេនី Giorgio “The Doctor” Petrosyan ក្នុងការបើកសម្ពោធដំណ្ដើមខ្សែក្រវាត់ឃីកបុកសីង ONE Featherweight នៅព្រឹត្តិការណ៍ ONE: FIRST STRIKE ដែលនឹងត្រូវផ្សាយផ្ទាល់ពីកីឡដ្ឋាន Singapore Indoor Stadium។

Superbon បានថ្លែងអំពីការត្រៀមខ្លួនមុនឡើងជួបវីរបុរសឃីកបុកសីងបែបនេះ «ដោយសារតែកូវីដ-១៩ វាយលុកខ្លាំងនៅបាងកក ខ្ញុំបានផ្លាស់ទៅហ្វឹកហាត់នៅក្លិប Khun Suek Muay Thai Gym នៅភាគខាងត្បូងប្រទេសថៃ។ ក្លិបនេះធំ ហើយអាចសមប្រកួតជាមួយជើងខ្លាំងៗនៅទីនោះបាន។ គ្រូរបស់ខ្ញុំ គឺ លោកគ្រូ Gae ដដែល។ តែខ្ញុំមានអតីតជើងឯកមួយថៃ Sarawut Lukbanyai និង Petcheak Sor Suwanbhakti មកជួយខ្ញុំទៀតផងក្នុងការបម្លាស់ទី និងស្នៀតផ្សេងៗ។ ដូច្នេះការហ្វឹកហាត់របស់ខ្ញុំល្អណាស់និងគ្មានបញ្ហាទេចំពោះការហ្វឹកហាត់ពីរវេននៅទីនោះ»។
កីឡាករលំដាប់លេខ២បានបន្តថា រូបគេមានស្នៀតពិសេសៗ ដើម្បីយកឈ្នះ “The Doctor” បាន ព្រោះគេបានទស្សនាការប្រកួតមុនៗរបស់គេ និងបានសិក្សាអំពីគូប្រកួតច្បាស់ណាស់។
Superbon សង្កត់ធ្ងន់ថា «ខ្ញុំអត់មានចំណុចខ្សោយនោះទេ។ ចំណុចខ្លាំងរបស់ខ្ញុំ គឺ ប្រកួតបានល្អគ្រប់ទឹក។ ដោយមានប្រវត្តិប្រកួតមួយថៃ ខ្ញុំអាចសម្របខ្លួនចំពោះក្បាច់ទាត់យ៉ាងល្អ។ ខ្ញុំមានបទពិសោធន៍ច្រើនជាងគាត់ [Petrosyan]»។
«ខ្ញុំនឹងដាក់ការគាបសង្កត់ឲ្យខ្លាំង និង រក្សាយការប្រកួតឲ្យល្អកុំឲ្យភ្លាត់។ យើងសិនមានឱកាសបញ្ចប់រូបគេ ខ្ញុំនឹងមិនអល់ឯកទេ។ ខ្ញុំនឹងធ្វើភ្លាម។ វាជាការតេស្តសមត្ថភាពរបស់យើងទាំងពីរផង។ ហើយចំណុចខ្សោយរបស់គាត់ គឺ អត់សូវចេញជង្គង់»។
គួរដឹងថា Petrosyan បច្ចុប្បន្នស្ថិតនៅលំដាប់ថ្នាក់លេខ១ក្នុងទម្ងន់ featherweight នៃប្រទេសកីឡាឃីកបុកសីង និងឡើងដល់ចំណុចល្អបំផុតក្នុងអាជីពជាមួយនឹងកំណត់ត្រាឈ្នះ ១០៤ ដង ចាញ់ ២ ដង និងស្មើ ២ ដង (លទ្ធផលមោឃៈ ២ លើក)។ គេឈ្នះជើងឯកពិភពលោកជាច្រើន និងជាជើងឯក ONE Featherweight Kickboxing World Grand Prix កាលឆ្នាំ ២០១៩។
រីឯ Superbon ដែលស្ថិតនៅលំដាប់ទី២ក្នុងប្រភេទទម្ងន់នេះ របស់ថៃមានកំណត់ត្រាល្អណាស់ដែរ ពោលឈ្នះ ១១១ ដង និងចាញ់ ៣៤ ដងប៉ុណ្ណោះ។ គេកំពុងកាន់កំណត់ត្រាឈ្នះ ១០លើកជាប់គ្នា៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ