កីឡា
ជើងខ្លាំង៤រូប នឹងមកដណ្តើមប្រាក់លាន “Ultimate Boxing Championship”
វីសុភ័ស ,ម៉ាង ព្រហ្មម៉ាញ, ទូច ដេវីដ និងសែត សារិទ្ធ ជាបេក្ខភាពក្នុងការប្រកួតដណ្តើមប្រាក់លាន ក្នុងកម្មវិធីប្រដាល់សាកលជើងឯក ”Ultimate Boxing Championship” នាយប់ថ្ងៃអាទិត្យទី១០តុលា២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ។
សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានផ្គូផ្គងអ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០គីឡូក្រាមចំនួន៤រូប ឲ្យប្រជែងគ្នាដណ្ដើមយកលុយប្រាក់លាន ។
វី សុភ័ស ដែលជាអ្នកប្រដាល់ចាស់វស្សាដែលត្រូវជួបម៉ាង ព្រហ្មម៉ាញ ជើងចាស់ដូចគ្នាបាននិយាយថា ការប្រកួតនេះមិនអះអាងទេ តែអ្នកណាចេញកណ្តាប់ដៃច្រើននិងលឿនជាង គឺអ្នកនោះនឹងជាអ្នកឈ្នះ ប៉ុន្តែយ៉ាងណាសុភ័ស មិនហ៊ានអះអាងថា ការជួបម៉ាងព្រហ្មម៉ាញលើកនេះ អាចយកឈ្នះបាននោះទេ។ សុភ័សថា “នៅ កន្លែងហ្វឹកហាត់ប្រមូលផ្ដុំជម្រើសជាតិយើងហាត់ជាមួយគ្នា តែនៅលើរេញ គឺជាគូសត្រូវដូច្នេះត្រូវ តែប្រឹងប្រែងយកឈ្នះរៀងខ្លួន”។ ចំណែកម៉ាង ព្រហ្មម៉ាញវិញ គេនិយាយថា ” វី សុភ័សល្អ តែខ្ញុំក៏តាំងចិត្តថានឹងវ៉ៃយកឈ្នះដែរ” ។ ព្រហ្មម៉ាញ បញ្ជាក់ថា” ការប្រកួតគ្រាន់តែជាតួ លេខទេ តែសម្រាប់បច្ចេកទេសខ្ញុំនិងសុភ័សនោះ គឺមិនជាជាងគ្នាប៉ុន្មានទេ គ្រាន់តែគាត់មានពិសោធន៍នៅលើផ្នែកសកលច្រើនជាងប៉ុណ្ណោះ។ តែយ៉ាងណាខ្ញុំសង្ឃឹមមថា ខ្ញុំមានល្បិចកណ្ដាប់ ដៃធ្វើការត្រូវតែម៉ាត់ឱ្យចំសិចៗ “។
បើតាមកំណត់ត្រាប្រកួត វី សុភ័ស (កម្ពស់ ១.៧៣ ម៉ែត្រ ប្រកួត ៣៧ ដង ឈ្នះ៣៣ ចាញ់ ៣ ស្មើ១) មេដាយសំរឹទ្ធ CHINA-ASEAN Boxing Championship 2019 និងជាជម្រើសជាតិប្រដាល់សកល ។ ឯ ម៉ាង ព្រហ្មម៉ាញ (កម្ពស់ ១.៧២ ម៉ែត្រ ប្រកួត ១១ដងឈ្នះ ១០ ស្មើរ ១) មេដាយមាសជើងឯកថ្នាក់ជាតិ ២០២០ និងជាជម្រើសជាតិប្រដាល់សកល។
ចំពោះគូប្រកួតប្រាក់លាន១គូទៀតនោះ អ្នក ប្រដាល់ជម្រើសជាតិ ទូច ដេវីដ នឹងជួបជាមួយសែត ដារិទ្ធ ជម្រើសជាតិទម្ងន់៦៣,៥០០គ.ក្រដូចគ្នា ។ ទូច ដេវីដ ថា “លើកនេះ គេជួបសុទ្ធតែអ្នកខ្លាំងនិងល្អទាំងអស់ ដូចនេះខ្ញុំរាងពិបាកជាមួយគេដែរ ដោយសារខ្ញុំដំឡើងទម្ងន់ ហេតុនេះវារាងពិបាកជាមួយគេធំៗ “។ដេវីដ ថា “បើសិនជាយើងវ៉ៃគីឡូ ៦០ គឺគីឡូរបស់ខ្ញុំ គឺខ្ញុំសង្ឃឹមជាង “។
ដោយឡែក សែត សារិទ្ធ ទោះបីគេមិនមែនជាអ្នកប្រដាល់ ដែលមានការចាប់អារម្មណ៍ច្រើនក៏ពិតមែនក៏គេជាអ្នកប្រដាល់ ដែលមានប្រវត្តិប្រកួតមិនអន់នោះឡើយ ។ សែត សារិទ្ធ (កម្ពស់ ១.៧០ ម៉ែត្រ ប្រកួត ២៦ ឈ្នះ១៧ ចាញ់៥ ស្មើ៣) មេដាយប្រាក់ជើងឯកថ្នាក់ជាតិ ២០១៩ និងជាជម្រើសជាតិប្រដាល់ សកល។ ឯ ទូច ដេវីត (កម្ពស់ ១.៧០ ម៉ែត្រ ប្រកួត ៣២ ដង ឈ្នះ ២៧ ចាញ់ ៥) មេដាយប្រាក់ជេីងឯកថ្នាក់ជាតិ ២០២០ និងជាជម្រើសជាតិប្រដាល់សកលដែរ។
យ៉ាងណាអ្នកប្រដាល់ទាំង២រូបនេះ គេទំនងជាចាប់អារម្មណ៍លើទូចដេវីដជាងហើយ ព្រោះគេជាអ្នកប្រដាល់ដែលកំពុងតែហ្វឹកហាត់ក្នុងក្រុម ជម្រើសជាតិ។ ចំពោះគូប្រកួតក្នុងតំណែងគូឯកនោះ រឿមវណ្ណៈក្លិបនារាយណ៍តេជៈ ប្រកួតជាមួយផលសោ ភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធ ពួកគេប្រកួតគ្នាក្នុងប្រ ភេទទម្ងន់៦៥គីឡូក្រាម ។ជាអ្នកប្រដាល់ជើង ចាស់ដូចគ្នាមិនដឹងថានរណាទទួលជ័យជំនះក្នុងការប្រកួតនេះទេ ? ៕
អត្ថបទ៖ វិសិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?