កីឡា
គូប្រកួតខ្លាំងៗប្រចាំសង្វៀន ONE: NEXTGEN II និង III នាខែវិច្ឆិកា ចេញហើយ
ស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតក្បាច់គុន លំដាប់ពិភពលោកមួយនេះ នឹងរៀបចំកម្មវិធីប្រកួតចំនួន ២ ផ្សេងទៀតរួមមាន ONE: NEXTGEN II នៅថ្ងៃសុក្រទី១២ ខែ វិច្ឆិកា។ ពីរសប្ដាហ៍បន្ទាប់ កម្មវិធី ONE: NEXTGEN III នឹងត្រូវរៀបចំនៅថ្ងៃសុក្រទី២៦ ខែ វិច្ឆិកាខាងមុខ។
កម្មវិធីទាំងពីរនឹងរៀបចំឡើងនៅ Singapore Indoor Stadium ប្រទេសសិង្ហបុរី។ កម្មវិធី ONE: NEXTGEN II មានជើងខ្លាំងមួយថៃលំដាប់ពិភពលោកឡើងមកប្រយុទ្ធគ្នាពាក់ហ្គង់គុនចម្រុះទម្ងន់ ៤ អោន។ កីឡាករមួយថៃលំដាប់កំពូលទម្ងន់ bantamweight, Saemapetch Fairtex នឹងសម្លឹងទៅរកការដណ្ដើមខ្សែក្រវាត់មួយថៃ ONE Bantamweight ជាមួយ Nong-O Gaiyanghadao ជាថ្មី។
ប៉ុន្តែ រូបគេនឹងជួបអ្នកចំណូលថ្មី Rittewada Petchyindee Academy ដែលជាជើងឯកមួយថៃពិភពលោកមួយសម័យ ចង់ធ្វើឲ្យល្អបំផុតពេលឡើងសង្វៀនលើកដំបូង។ ចំណែក គូឯករងនៃកម្មវិធី តម្រូវលើតារាកំពុងរះ Tang Kai និង “The Big Heart” Yoon Chang Min ត្រូវជួបគ្នាក្នុងទម្ងន់ featherweight លើប្រភេទគុណចម្រុះ។
ចំណែកគូឯកនៅ ONE: NEXTGEN III ដូចខាងក្រោម៖
សំណព្វចិត្តអ្នកគាំទ្រដែលតែងតែប្រកួតជក់ចិត្ត គឺ Lito “Thunder Kid” Adiwang និងតារាអាមេរិកកាំង Jarred “The Monkey God” Brooks បានផ្ដោះផ្ដងពាក្យសម្ដីនៅលើបណ្ដាញសង្គម។
ជាមួយគ្នានេះ អតីតម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight កីឡាករ Alaverdi “Babyface Killer” Ramazanov ត្រលប់មកវិញលើកដំបូងតាំងពីរបូតខ្សែក្រវាត់កាលខែ មករា។ គេនឹងជួបអ្នកលេងកណ្ដាប់ដៃធ្ងន់ Pongsiri PK.Saenchai Muaythaigym ក្នុងនាមគូឯករង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ