កីឡា
ពន្យារពេលប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែនលើកទី៦ និងជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកប្រ កាសធ្វើការពន្យារពេលប្រកួតដណ្តើម “ពានរង្វាន់កីឡាហែលទឹកតេជោសែន” លើកទី៦ និង “ជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៦ ខែធ្នូ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។
លោក ហែម គិរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាហែលទឹក បានធ្វើសេចក្តីជូន ដំណឹងស្តីពីការពន្យារពេលការប្រកួតបណ្តោះអាសន្ន នូវការប្រកួតដណ្តើម”ពាន រង្វាន់កីឡាហែលទឹកតេជោសែន” លើកទី៦ និង “ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០នេះ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដើម្បីអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ ដូចជាក្រសួងអប់រំ យុវជននិងកីឡា ក្នុងការបង្ការ ការពារ និងទប់ស្កាត់នៃការរីករាល ដាលនៃជំងឺកូវីដ Covid-19 ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោក និងយោងតាមការឃើញនូវករណីជំងឺកូវីដ Co vid-19ថ្មី នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហែម គិរី បញ្ជាក់ថា ចំពោះកាល បរិច្ឆេទនៃការប្រកួតថ្មី សហព័ន្ធខ្មែរកីឡា ហែលទឹក នឹងជម្រាបជូនដំណឹងនាពេល ក្រោយ ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព